តើទ្រង់ជាព្រះដែលមានកំហឹងជានិច្ចឬ?
កាលខ្ញុំកំពុងរៀនរឿងទេវកថារបស់ជនជាតិក្រិក និងរ៉ូម៉ាំង នៅមហាវិទ្យាល័យ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះនៅក្នុងរឿងទេវកថាទាំងនោះមានអារម្មណ៍ឆេវឆាវ ដូចជាមនុស្សធម្មតាដែរ។ មនុស្សដែលធ្វើឲ្យព្រះទាំងនោះខឹង ក៏ត្រូវអស់ជីវិត ហើយជួនកាល គឺត្រូវស្លាប់តែមួយពព្រិចភ្នែក។ ភ្លាមនោះ ខ្ញុំក៏បានអស់សំណើច ទាំងឆ្ងល់ថា តើគេអាចជឿលើព្រះដែលមានលក្ខណៈដូចនេះ យ៉ាងដូចម្តេចកើត? តែបន្ទាប់មក ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំមានទស្សនៈដូចនេះ ចំពោះព្រះដ៏ពិតដែរឬទេ? ពេលដែលខ្ញុំមានការសង្ស័យចំពោះទ្រង់ តើខ្ញុំបានគិតថា ទ្រង់ជាព្រះដែលងាយនឹងខ្ញាល់ឬទេ? គួរឲ្យស្តាយណាស់ ខ្ញុំពិតជាធ្លាប់គិតដូច្នោះមែន។ ហេតុនេះហើយ បានជាខ្ញុំកោតសរសើរលោកម៉ូសេ ដែលបានទូលសូមឲ្យព្រះទ្រង់បង្ហាញ ឲ្យគាត់មើលឃើញសិរីល្អទ្រង់(និក្ខមនំ ៣៣:១៨)។ ដោយសារលោកម៉ូសេត្រូវព្រះទ្រង់ជ្រើសតាំង ឲ្យដឹកនាំមនុស្សមួយហ្វូងធំ ដែលចេះតែរអ៊ូរទាំទាស់នឹងទ្រង់ នោះគាត់ពិតជាចង់ដឹងថា តើព្រះទ្រង់នឹងជួយគាត់ នៅក្នុងការបំពេញកិច្ចការដ៏ធំនេះឬអត់។ ព្រះអម្ចាស់ទ្រង់ក៏បានឆ្លើយតបលោកម៉ូសេ ដោយបង្ហាញសិរីល្អរបស់ទ្រង់។ ទ្រង់ក៏បានប្រកាសព្រះនាម និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ឲ្យលោកម៉ូសេស្គាល់។ គឺដូចមានសេចក្តីចែងថា ទ្រង់ “មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ”(៣៤:៦)។ បទគម្ពីរនេះ បានរំឭកខ្ញុំថា ព្រះទ្រង់មិនមានព្រះទ័យឆេវឆាវនោះឡើយ។ ខ្ញុំក៏ត្រូវរំឭកខ្លួនឯងថា ទ្រង់មានព្រះទ័យអត់ធ្មត់ ជាពិសេស…
Read article