ដេញតាមការរួបរួម
កាលខ្ញុំកំពុងចម្រើនវ័យធំឡើង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ខ្ញុំមិនដែលមានសំណួរអំពីការរើសអើងជាតិសាសន៍ និងការបែងចែកពូជសាសន៍ ដែលគេបានអនុវត្ត ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងទីក្រុងដែលខ្ញុំរស់នៅឡើយ។ គេបានញែកមនុស្សដែលមានពណ៌សម្បុរខុសគ្នា ឲ្យនៅកន្លែងផ្សេងគ្នា នៅតាមសាលារៀន ភោជ្ជនីយដ្ឋាន ឡានក្រុង និងតំបន់ដែលប្រជាជនរស់នៅ។ ការគិតរបស់ខ្ញុំមានការផ្លាស់ប្តូរ ក្នុងឆ្នាំ១៩៦៨ ពេលដែលខ្ញុំបានចូលហ្វឹកហាត់ថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពអាមេរិក។ នៅក្នុងកងពលរបស់យើង មានយុវជនដែលមានពណ៌សម្បុរ និងវប្បធម៌ខុសៗគ្នា។ មិនយូរប៉ុន្មានយើងក៏បានដឹងថា យើងចំាបាច់ត្រូវយល់អំពីគ្នា និងទទួលគ្នាទៅវិញទៅមក ហើយធ្វើការជាមួយគ្នា ព្រមទាំងបំពេញបេសកកម្មរបស់យើង។ ពេលសាវ័កប៉ុលសរសេរសំបុត្រ ផ្ញើទៅពួកជំនុំ នៅក្រុងកូល៉ុស នៅសតវត្សរ៍ទី១ គាត់មានការយល់ដឹងយ៉ាងច្បាស់ថា សមាជិកពួកជំនុំនៅទីនោះ មានជាតិសាសន៍ចម្រុះ។ គាត់ក៏បានរំឭកពួកគេថា “គ្មានសាសន៍ក្រេក និងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទ ទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង”(កូល៉ុស ៣:១១)។ នៅក្នុងក្រុមមនុស្ស ដែល ងាយនឹងមានការបែងចែកពូជសាសន៍ ដោយសារភាពខុសគ្នា សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកគេឲ្យ “ប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត…
Read article