ទ្រព្យសម្បត្តិជាតិ
ពេលដែលអ្នកផ្សាយពាណិជ្ជកម្មម្នាក់ បានកែរូបថតរូបចម្លាក់ថ្មម៉ាបដ៏ល្បីល្បាញ របស់លោកមៃឃលអែនជែលឡូ(Michelangelo) ដែលជារូបចម្លាក់ស្តេចដាវីឌ ដែលមានចែងក្នុងព្រះគម្ពីរ រដ្ឋាភិបាលប្រទេសអ៊ីតាលី និងមន្ត្រីសារៈមន្ទីរបានប្រឆាំងនឹងការកែរូបថតនេះ។ មន្ត្រីក្រសួងវិចិត្រសីល្បៈប្រទេសអ៊ីតាលីបានមានប្រសាសន៍ថា ការដែលអ្នកផ្សាយពាណិជ្ជកម្មរូបនោះ បានកាត់តដាក់រូបស្តេចដាវីឌ ឲ្យស្ពាយកាំភ្លើងនៅនឹងស្មា (ជាជាងដាក់រូបដង្ហក់របស់ទ្រង់) គឺជាការបំពាន ដែលមិនខុសពីការយកញញួរវាយកំទេចរូបចម្លាក់នោះ ឬយ៉ាប់ជាងនេះទៀត។ នៅទីក្រុងយេរូសាឡិម កាលពីសតវត្សរ៍ទី១ គេបាននឹកចាំថា ស្តេចដាវីឌជាអ្នកគង្វាល ដែលបាននិពន្ធបទចម្រៀង និងជាស្តេចដែលធ្វើសឹកសង្រ្គាម ដែលដឹតជាប់ក្នុងការចងចាំ របស់ជនជាតិអ៊ីស្រាអែល និងបាននាំមកនូវសេចក្តីសង្ឃឹមដ៏អស្ចារ្យបំផុត។ ពួកហោរាបានថ្លែងទំនាយថា កូនចៅជំនាន់ក្រោយរបស់ស្តេចដាវីឌ នឹងបានវាយឈ្នះពួកខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែលនៅទីបញ្ចប់។ ហេតុនេះហើយ ជាច្រើនសតវត្សរ៍ក្រោយមក ពេលដែលពួកបណ្តាជនបានស្វាគមន៍ព្រះយេស៊ូវ ដោយចាត់ទុកទ្រង់ជា ព្រះរាជបុត្រានៃស្តេចដាវីឌ (ម៉ាថាយ ២១:៦-៩) ពួកគេបានរំពឹងថា ទ្រង់នឹងដឹកនាំការបះបោរ ដើម្បីរំដោះប្រទេសខ្លួនឲ្យរួចពីនឹមត្រួតត្រារបស់ចក្រភពរ៉ូម៉ាំង។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានផ្តួលតុរបស់អ្នករកស៊ីដូរលុយ នៅព្រះវិហារ ដើម្បីស្អាងដំណាក់ព្រះវរបិតារបស់ទ្រង់ ឲ្យក្លាយជាដំណាក់សម្រាប់អធិស្ឋាន សម្រាប់មនុស្សគ្រប់ជាតិសាសន៍។ ពួកអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែលក៏មានការខឹងសម្បា។ ទ្រង់មិនបានធ្វើខ្លួនជាព្រះមែស៊ី និងព្រះរាជបុត្រានៃស្តេចដាវីឌ ដូចដែលពួកគេបានរំពឹងទុកនោះឡើយ។ ដូចនេះ ពួកគេមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីទេ បានជាពួកគេឲ្យពួកពេជឃាតរ៉ូម៉ាំង យកញញួរមកដំដែកគោលពីលើព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង ទាំងដែលទ្រង់ជាសិរីល្អដ៏ពិតនៃជនជាតិអ៊ីស្រាអែល។ ព្រះយេស៊ូវមិនបានបញ្ឈប់ពួកគេឡើយ ផ្ទុយទៅវិញ…
Read article