បញ្ហានៃសេចក្តីអំណួត
មនុស្សដែលសម្រេចបាននូវកេរ្តិ៍ឈ្មោះ ក្នុងកំរិតមិនធម្មតា ខណៈពេលដែលពួកគេនៅមានជីវិត ច្រើនតែត្រូវបានគេហៅថា “ជនល្បីឈ្មោះ ក្នុងសម័យរបស់ខ្លួន”។ មិត្តភក្តិខ្ញុំម្នាក់ដែលជាកីឡាករវាយកូនបាល់បេសប៊លអាជីព បានប្រាប់ខ្ញុំថា គាត់បានជួបមនុស្សជាច្រើន ក្នុងពិភពនៃកីឡា ដែលជា “ជនល្បីឈ្មោះ តែនៅក្នុងគំនិតខ្លួនឯងប៉ុណ្ណោះ”។ ត្រង់ចំណុចនេះ សេចក្តីអំណួតធ្វើឲ្យមនុស្សយើងគិតឃើញខ្លួនឯងល្អ ហួសពីការពិត តែការបន្ទាបខ្លួន ធ្វើឲ្យយើងមានទស្សនៈដ៏ត្រឹមត្រូវ។ អ្នកនិពន្ធព្រះគម្ពីរសុភាសិតបានមានប្រសាសន៍ថា “សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ”(សុភាសិត ១៦:១៨)។ ការគិតអំពីខ្លួនឯង ដោយផ្អែកទៅលើការលើកដំកើងខ្លួនឯង នាំឲ្យយើងយល់ខុសអំពីខ្លួនឯង។ ការលើកដំកើងខ្លួនឯង នាំឲ្យយើងដួលចុះ។ ដើម្បីព្យាបាលថ្នាំពុល នៃភាពក្រអឺតក្រទម យើងត្រូវប្រើការបន្ទាបខ្លួនដ៏ពិត ដែលមកពីព្រះ។ “ការដែលមានចិត្តសុភាព ជាមួយនឹងពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹបជាមួយនឹងមនុស្សអួតអាង”(ខ.១៩)។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាថាយ ២០:២៦-២៨)។ ការទទួលរង្វាន់ សម្រាប់ការសម្រេចស្នាដៃ និងជោគជ័យ គឺមិនមានអ្វីជាបញ្ហាទេ។ តែអ្វីដែលសំខាន់នោះ គឺយើងត្រូវផ្តោតទៅលើព្រះ ដែលបានត្រាស់ហៅយើង ដោយមានបន្ទូលថា “ដ្បិតខ្ញុំស្លូត…
Read article