February 12, 2018

You are here:
ចូរជឿខ្ញុំ

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​ក៏​រក​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ទាប។ ខ្ញុំ​មិន​សូវ​មាន​លុយ ហើយ​ជួន​កាល ពេល​ខ្ញុំ​ញាំ​អាហារ​ថ្ងៃ​ត្រង់​ហើយ ខ្ញុំ​ក៏​គ្មាន​លុយ​គ្រប់​គ្រាន់ ដើម្បី​ទិញ​អាហារ​ពេល​ល្ងាច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​រៀន​ទុក​ចិ​ត្តព្រះ សម្រាប់​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ប្រ​ចាំ​ថ្ងៃ ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​បទ​ពិសោធន៍​ដែល​ហោរា​អេលីយ៉ា​ធ្លាប់​ជួប​ប្រទះ។ ក្នុង​អំឡុង​ពេល​គាត់​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​នាម​ជា​ហោរា​របស់​ទ្រង់ គា​ត់បាន​រៀន​ទុក​ចិត្ត​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ប្រ​ចាំ​ថ្ងៃ។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ប្រកាស់​អំពី​ការ​ជំ​នុំ​ជម្រះ​របស់​ព្រះ ដោយ​ឲ្យ​ពួក​អ៊ីស្រា​អែល​ជួប​គ្រោះ​រាំង​ស្ងួត មិន​ទាន់​បាន​យូរ​ប៉ុន្មា​នផង ព្រះ​ទ្រ​ង់ក៏​បាន​បញ្ជូន​គាត់ ទៅ​កន្លែ​ង​មួយ ដែល​គ្មាន​មនុស្ស​រស់​នៅ គឺ​នៅ​ជ្រោះ​កេរីត ដែល​នៅ​ទី​នោះ ព្រះ​ទ្រង់​បាន​ប្រើ​សត្វ​ក្អែក ឲ្យ​ពាំ​អាហារ​មក​ឲ្យ​លោក​អេលីយ៉ា​ជា​​រៀ​ង​រាល់​ថ្ងៃ ហើយ​ក៏​បាន​ប្រទាន​ឲ្យគាត់​មាន​ទឹក​ជ្រោះ​ផឹក​ផង​(១ពង្សាវតាក្សត្រ ១៧:១-៤)។ ប៉ុន្តែ ភាព​រាំង​ស្ងួត​ក៏​បាន​កើត​ឡើង​មែន។ ទឹក​ជ្រោះ​ក៏បា​ន​ប្រែ​ក្លាយ​ជា​ទឹក​អូរ​ដ៏​តូច​មួយ ហើយ​យូរ​ៗ​ទៅ នៅ​ស​ល់​តែចង្អូរ​ទឹ​កហូរដ៏​តូច។ នៅ​ពេល​ដែល​ទឹ​កជ្រោះ​នោះ​រីង​ស្ងួត​អស់ ព្រះ​អម្ចាស់​ក៏​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា “ចូរ​​ក្រោក​​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង”(ខ.៩)។ ស្រុក​សារិបតា មាន​ទីតាំង​នៅ​ក្នុង​នគរ​ស៊ីដូន ដែល​ប្រជា​ជន​នៅ​ទីនោះ ជា​ខ្មាំង​សត្រូវ​របស់​ពួក​អ៊ីស្រា​អែល។ តើ​មាន​នរណាផ្ត​ល់​ជម្រ​កឲ្យ​លោក​អេលីយ៉ា​នៅ​ទីនោះ​ឬ​ទេ? ហើយ​តើ​ស្រ្តី​មេម៉ាយ​ក្រី​ក្រ មាន​អាហារ​សម្រាប់​រំលែក​ឲ្យ​គាត់​ដែរ​ឬ​ទេ? មនុស្ស​ភាគ​ច្រើន​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​ផ្គត់​ផ្គង់​ជា​បរិបូរ ឲ្យ​បាន​រយៈ​ពេល​យូរ មុន​ពេល​ធន​ធាន​របស់​ខ្លួន​រីង​ស្ងួត​អត់ ជាជាង​សូម​ឲ្យ​ទ្រង់​ប្រទាន​ឲ្យ​ខ្លួន​មានធន​ធាន​ល្មម តែ​នឹង​រស់​នៅ​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ ព្រះ​វរបិតា​នៃ​យើង​បាន​ខ្សិប​ថា ចូរ​ទុក​ចិត្ត​ខ្ញុំ​ចុះ…

Read article