តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ
ខ្ញុំបានទន្ទឹងរង់ចាំ កម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ គឺមិនខុសពីកូនក្មេងទេ។ កម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ គឺពិតជាមានភាពរំភើបរីករាយ។ ព្រោះនៅថ្ងៃអាទិត្យ ខ្ញុំប្រហែលជាបានស្តាប់បេសកជន ឬគ្រូគង្វាលផ្សេងទៀត អធិប្បាយព្រះបន្ទូល។ ការអធិប្បាយព្រះបន្ទូលរបស់ពួកគេ បានបណ្តាលចិត្តខ្ញុំ ព្រោះពួកគេបានស្ម័គ្រចិត្តចាកចេញពីគ្រួសារ ញាតិមិត្ត ផ្ទះសម្បែង របស់ទ្រព្យ និងអាជីព ទៅកន្លែងដែលមិនធ្លាប់រស់នៅ ហើយជួនកាលមានគ្រោះថ្នាក់ទៀត ដើម្បីបម្រើព្រះ។ យ៉ាងណាមិញ លោកអេលីសេបានបោះបង់ចោលអ្វីៗជាច្រើន ដើម្បីដើរតាមព្រះ មិនខុសពីបេសកជនដ៏ស្មោះត្រង់ទាំងនោះឡើយ(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើងគ្រាន់តែដឹងថា មុនពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យបម្រើទ្រង់ គាត់គឺជាកសិករម្នាក់។ ពេលហោរាអេលីយ៉ាបានជួបគាត់ នៅវាលស្រែ ខណៈពេលដែលគាត់កំពុងភ្ជួរដី លោកអេលីយ៉ាក៏បានបោះក្រមា ទៅលើស្មាលោកអេលីសេ(ជានិមិត្តរូប បង្ហាញអំពីតួនាទីរបស់គាត់ជាហោរា) ហើយក៏បានហៅគាត់ឲ្យដើរតាម។ លោកអេលីសេគ្រាន់តែបានសុំទៅថើបលាឪពុកម្តាយគាត់ ហើយក៏បានលះបង់គោរបស់គាត់ ដុតគ្រឿងធ្វើស្រែរបស់គាត់ ហើយក៏បាននិយាយលាឪពុកម្តាយគាត់ រួចដើរតាមលោកអេលីយ៉ា។ ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលត្រូវបានព្រះត្រាសហៅ ឲ្យចាកចេញពីគ្រួសារ និងញាតិមិត្ត ដើម្បីបម្រើទ្រង់ ជាបេសកជនពេញពេល ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងទាំងអស់គ្នា ដើរតាមទ្រង់ ហើយ “រស់នៅជាអ្នកជឿព្រះ ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ដែលទ្រង់បានរៀបចំ…
Read article