សេចក្តីមេត្តា នៅក្នុងការកាត់ទោស

ពេល​កូន​ៗ​រប​ស់​ខ្ញុំ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​មក​រក​ខ្ញុំ ដោយ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​នាំ​ពួក​គេ​​ម្នាក់​ៗ ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ស្តាប់​ពួក​គេ​និយាយ​អំពី​បញ្ហា​របស់​ពួក​គេ។ ដោយ​សារ​ទាំង​ពីរអ្នក​ខុស​ដូច​គ្នា ពេល​យើងជជែក​គ្នា​ចប់ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ម្នាក់​ៗ​ថា តើ​ពួកគេចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​សម​នឹង​ទង្វើ​របស់​បង​ប្អូន​របស់​ពួក​គេ​? អ្នក​ទាំងពី​រ​សុទ្ធ​តែ​សុំ​ឲ្យ​ខ្ញុំដា​ក់​ទោស​បង​ប្អូន​ខ្លួន ឲ្យ​បាន​ឆាប់​។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ឲ្យ​ពួក​គេ​ម្នាក់​ៗ ទទួ​លទោ​ស ដែល​ពួក​គេ​ចង់​ឲ្យ​បង​ប្អូន​ខ្លួន​ទទួល។  ភ្លាម​ៗ​នោះ ក្មេង​ទាំង​ពី​រក៏​បាន​រអ៊ូ​ថា “វា​មិន​យុត្តធម៌​ទេ”  ដែល​ឲ្យ​ពួក​គេ​ទទួ​លទោស ដែល​ពួក​គេ​គិត​ថា បង​ប្អូន​សម​នឹង​ទទួ​ល​នោះ។

ក្មេង​ទាំង​ពីរ​បាន​បង្ហាញ​ អំពីប្រភេទ នៃ​“ការ​កាត់​ទោស ដោយ​គ្មាន​ក្តី​មេត្តា” ដែល​ព្រះ​ទ្រង់​បាន​ដាស់​តឿន មិន​ឲ្យ​ប្រព្រឹត្ត​(យ៉ាកុប ២:១៣)។ សាវ័ក​យ៉ាកុប​បាន​រំឭក​យើងថា យើង​មិន​ត្រូវ​មាន​ការ​លំអៀង​ទៅ​រក​អ្នក​មាន ឬ​ទៅ​រក​ខ្លួនឯង​ឡើយ ព្រោះ​ព្រះ​សព្វ​ព្រះ​ទ័យ​ ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក ឲ្យដូ​ច​ស្រឡាញ់​ខ្លួន​ឯង(ខ.៨)។ យើង​មិន​ត្រូវ​​ប្រើអ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ធ្វើ​ព្រងើយ ចំពោះ​អ្នក​ដែល​មិន​មាន​ប្រយោជន៍​ចំពោះ​យើង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ សាវ័ក​យ៉ាកុ​ប​បាន​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត ឲ្យ​សម​ជា​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ពីព្រះ ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះ ដល់​អ្នក​ដទៃ។

ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​របស់​ទ្រង់ ដោយ​ព្រះ​ទ័យ​សប្បុ​រស។ ពេល​យើង​ដោះ​ស្រាយ​បញ្ហា ដែល​យើង​មាន​ជាមួយ​អ្នក​ដទៃ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​មេត្តា ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះដល់​អ្នក​ដទៃ​ផង។—KIRSTEN HOLMBERG

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles