រើសយកស្មៅ ឬព្រះគុណព្រះ
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អ័ឃី(Archie) បានវិលត្រឡប់មកពីវិស្សមកាលវិញ ក៏បានដឹងថា អ្នកជិតខាងរបស់គាត់បានសាងសង់របងឈើ ចូលក្នុងព្រំដីគាត់ ជាងមួយម៉ែត្រកន្លះ។ លោកអ័ឃីក៏បានចំណាយពេល បីបួនសប្តាហ៍ ដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកជិតខាងគាត់ឲ្យរុះរើរបងនោះ។ គាត់បានស្ម័គ្រចិត្តជួយរុះរើ ហើយចេញថ្លៃចំណាយមួយចំណែក ប៉ុន្តែ គ្មានបានលទ្ធផលអ្វីសោះ។ គាត់អាចទៅប្តឹងអាជ្ញាធរឲ្យជួយរកខុសត្រូវ ប៉ុន្តែ គាត់បានសម្រេចចិត្តមិនប្រើសិទ្ធិមួយនោះ ហើយក៏បានបណ្តោយឲ្យរបងនោះ នៅបន្តឈរនៅក្នុងដីគាត់ ដើម្បីបង្ហាញអ្នកជិតខាងគាត់ ឲ្យស្គាល់ព្រះគុណព្រះ។ លោកអ័ឃីមិនមែនជាមនុស្សទន់ខ្សោយ ឬកំសាកឡើយ។ គាត់ជាមនុស្សដែលមានកម្លាំងពេញ ប៉ុន្តែ គាត់បានជ្រើសរើសយកព្រះគុណព្រះ ជាជាងរើសយកផ្ទៃដីដែលមានស្មោះដុះ ដែលគេបានដណ្តើមយកនោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកអ័ប្រាហាំ និងលោកឡុត ដែលមានទំនាស់ ដោយសារពួកគេមានហ្វូងសត្វជាច្រើនពាសពេញដី។ “ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតក៏ចេះតែឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ”(លោកុប្បត្តិ ១៣:៧)។ លោកឡុតបានរើសយកដីដែលល្អបំផុត ហើយក៏បានបាត់បង់អ្វីៗទាំងអស់ នៅចុងបញ្ចប់។ លោកអ័ប្រាហាំក៏បានរើសយកអ្វីដែលនៅសល់ ហើយក៏បានទទួលទឹកដីសន្យា(ខ.១២-១៧)។ យើងពិតជាមានសិទ្ធិស្មើគ្នា ហើយអាចប្រើសិទ្ធិនោះ ជាពិសេស នៅពេលដែលយើងប្រឈមមុខនឹងសិទ្ធិរបស់អ្នកដទៃ។ ហើយជួនកាល យើងគួរតែប្រើសិទ្ធិរបស់យើង។ ជាក់ស្តែង សាវ័កប៉ុលបានប្រើសិទ្ធិរបស់គាត់ ពេលដែលពួកក្រុមជំនុំបានប្រព្រឹត្តខុសច្បាប់(មើលកិច្ចការ ២៣:១-៣)។ …
Read article