រើសយកស្មៅ ឬព្រះគុណព្រះ

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ អ័ឃី(Archie) បាន​វិល​ត្រឡប់​មក​ពី​វិស្សម​កាល​វិញ​ ក៏​បាន​ដឹង​ថា អ្នក​ជិត​ខាង​របស់​គាត់​បាន​សាង​សង់​របង​ឈើ ចូល​ក្នុង​ព្រំ​ដី​គាត់ ជាង​មួយ​ម៉ែត្រ​កន្លះ។ លោក​អ័ឃី​ក៏​បាន​ចំណាយ​ពេល បី​បួន​សប្តាហ៍ ដើម្បី​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ជិត​ខាង​គាត់​ឲ្យ​រុះ​រើ​របង​នោះ។ គាត់​បាន​ស្ម័គ្រ​ចិត្ត​ជួយ​រុះ​រើ ហើយ​ចេញ​ថ្លៃ​ចំណាយ​មួយ​ចំណែក ប៉ុន្តែ គ្មាន​បាន​លទ្ធ​ផល​អ្វី​សោះ។ គាត់​អា​ចទៅ​ប្តឹ​ងអាជ្ញា​ធរ​ឲ្យ​ជួយ​រក​ខុស​ត្រូវ ប៉ុន្តែ គាត់​បាន​សម្រេច​ចិត្ត​មិន​ប្រើ​សិទ្ធិ​មួយ​នោះ ហើយ​ក៏​បាន​បណ្តោយ​ឲ្យ​របង​នោះ នៅ​បន្ត​ឈរ​នៅ​ក្នុង​ដី​គាត់ ដើម្បី​បង្ហាញ​អ្នក​ជិត​ខាង​គាត់ ឲ្យ​ស្គាល់​ព្រះ​គុណ​ព្រះ។

លោក​អ័ឃី​មិន​មែន​ជា​មនុស្ស​ទន់​ខ្សោយ ឬ​កំសាក​ឡើយ។ គាត់​ជា​មនុស្ស​ដែល​មាន​កម្លាំង​ពេញ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​យក​ព្រះ​គុណ​ព្រះ ជា​ជាង​រើស​យក​ផ្ទៃ​ដី​ដែល​មាន​ស្មោះ​ដុះ ដែល​គេ​បាន​ដណ្តើម​យក​នោះ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​អ័ប្រាហាំ និង​លោក​ឡុត ដែល​មាន​ទំនាស់ ដោយ​សារ​ពួក​គេ​មាន​ហ្វូង​សត្វ​ជាច្រើន​ពាស​ពេញ​ដី។ “ពួក​​គង្វា​ល​របស់​អាប់រ៉ាម និង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ”(លោកុប្បត្តិ ១៣:៧)។ លោក​ឡុត​បាន​រើស​យក​ដី​ដែល​ល្អបំ​ផុត ហើយ​ក៏​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់ នៅ​ចុង​បញ្ចប់។ លោក​អ័ប្រាហាំ​ក៏​បាន​រើស​យក​អ្វី​ដែល​នៅ​សល់ ហើយ​ក៏​បាន​ទទួល​ទឹក​ដី​សន្យា​(ខ.១២-១៧)។

យើង​ពិត​ជា​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​អាច​ប្រើ​សិទ្ធិ​នោះ ជា​ពិសេស នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​សិទ្ធិ​របស់​អ្នក​ដទៃ​។ ហើយ​ជួន​កាល យើង​គួរ​តែ​ប្រើ​សិទ្ធិ​របស់​យើង។ ជាក់​ស្តែង សា​វ័ក​ប៉ុល​បាន​ប្រើ​សិទ្ធិ​របស់​គាត់ ពេល​ដែល​ពួក​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់(មើលកិច្ចការ ២៣:១-៣)។  ប៉ុន្តែ យើង​អាច​សម្រេច​ចិត្ត​មិន​ប្រើ​សិទ្ធិ​របស់​យើង ដើម្បី​បង្ហាញ​លោកិយ​ឲ្យ​ស្គាល់​ផ្លូវ ទៅ​រក​ព្រះ ដែល​ល្អ​ជាង​ផ្លូវ​របស់​លោកិយ។ ព្រះ​គម្ពីរ​បាន​ហៅ​ឥរិយ៉ាបថ​នេះ​ថា “ការ​បន្ទាប​ខ្លួន”  ​គឺ​មិន​បាន​រាប់​វា​ជា​ភាព​កម្សោយ​ឡើយ។ វា​ជា​កម្លាំង ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ។-DAVID H. ROPER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles