សីល្បៈនៃការមានចិត្តដែលដឹងគុណ
នៅថ្ងៃដែលខ្ញុំនិងម៉ាធី(Martie)រៀបការ ខ្ញុំបាននិយាយពាក្យសម្បថ ដោយចិត្តរីករាយថា នឹងស្មោះត្រង់ចំពោះនាង “ទោះល្អ ឬអាក្រក់ ទោះឈឺឬជា ទោះមានឬក្រ”។ ស្តាប់មើលទៅ វាដូចជាចម្លែកបន្តិច ដែលនៅថ្ងៃមង្គលការ ពាក្យសម្បថរបស់យើងបាននិយាយ អំពីការអាក្រក់ដែលកើតមានក្នុងជីវិតពិត ដែលមានដូចជា ការអាក្រក់ ជម្ងឺ និងភាពក្រីក្រ។ ប៉ុន្តែ ពាក្យសម្បថនេះបានគូសបញ្ជាក់ អំពីការពិត ដែលថា ជីវិតរបស់មនុស្សច្រើនតែជួបការអាក្រក់ជាញឹកញាប់។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ពេលដែលយើងជួបទុក្ខលំបាក ដែលមិនអាចជៀសរួច ក្នុងជីវិត? ត្រង់ចំណុចនេះ សាវ័កប៉ុលបានជម្រុញយើង ឲ្យ“អរព្រះគុណក្នុងគ្រប់ការទាំងអស់” ក្នុងព្រះនាមព្រះយេស៊ូវ(១ថែស្សាឡូនិច ៥:១៨)។ ការអរព្រះគុណព្រះ នៅពេលមានទុក្ខ គឺមិនងាយស្រួលឡើង ប៉ុន្តែ សូមយើងស្វែងយល់អំពីមូលហេតុ ដែលព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យមានវិញ្ញាណដែលអរព្រះគុណ។ ការដឹងគុណព្រះ គឺមានមូលដ្ឋាននៅក្នុងសេចក្តីពិត ដែលថា ព្រះអម្ចាស់យើង “ទ្រង់ល្អ” ហើយ “សេចក្តីស្រឡាញ់ទ្រង់ស្ថិតស្ថេរជាដរាប”(ទំនុកដំកើង ១១៨:១)។ ទ្រង់គង់នៅជាមួយយើង ហើយចម្រើនកម្លាំងយើង នៅពេលយើងមានទុក្ខលំបាក(ហេព្រើរ ១៣:៥-៦) ហើយ ដោយសារសេចក្តីស្រឡាញ់ ទ្រង់បានប្រើទុក្ខលំបាករបស់យើង ដើម្បីជួយយើងឲ្យមានចរិយាសម្បត្តិដែលកាន់តែល្អឡើង…
Read article