March 21, 2018

You are here:
ការដើរនៅលើទឹក

ក្នុង​អំឡុង​ពេល​រដូវ​រងា​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​កាន់​បឹង​មីឈីហ្គិន ដែល​ជា​បឹង​ធំ​ជាង​គេ​ទី៥​ ក្នុង​ពិភព​លោក ដើម្បី​ទៅ​មើល​ទឹក​បឹង​នោះ​កក។ ថ្ងៃ​នោះ ខ្ញុំ​បាន​ពាក់​ខោ​អាវ​រងា​ក្រាស់​ៗ ហើយ​ក៏​បាន​នៅ​មាត់​បឹង មើល​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​តាម​ធម្មតា ខ្ញុំ​ចូល​ចិត្ត​ទៅ​ទទួល​ពន្លឺ​ថ្ងៃ​នៅ​ទីនោះ។ ទឹក​បឹង​នោះ​ពិត​ជា​បាន​កក ក្នុង​រូប​ភាព​ជា​ទឹក​រលក បង្កើត​ជា​ស្នាដៃ​សីល្បៈ​ទឹកកក​ដ៏​ស្រស់​ស្អាត។ ដោយ​សារ​ទឹក​បាន​កក នៅ​ក្បែរ​ច្រាំង ខ្ញុំ​ក៏​មាន​ឱកាស “ដើរ​នៅ​លើ​ទឹក”។ ទោះ​ខ្ញុំ​ដឹង​ថា ទឹក​កក​មាន​កំរាស់​ល្មម​នឹង​ទ្រទម្ងន់​ខ្លួន​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ដើរ​ពីរ​បី​ជំហាន​ដំបូង យ៉ាង​ប្រុង​ប្រយ័ត្ន។ ខ្ញុំ​ខ្លាច​ទឹកកក​មិន​អាច​​ទ្រ​ទម្ងន់​ខ្ញុំ​បាន​ទៀត​។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​ផ្ទៃ​ទឹក​កក ដែល​ខ្ញុំ​មិន​ទាន់​ស្គាល់​ច្បាស់ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ឲ្យ​លោក​ពេត្រុស​ចុះ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក​សមុទ្រ​កាលីឡេ។ ពេល​ដែល​ពួក​សាវ័ក​បាន​ឃើញ​ព្រះ​យេស៊ូវ​ដើរ​នៅ​លើ​ទឹក ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ ១៤:២៧)។ សា​វ័ក​ពេត្រុស​អាច​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់ ហើយ​បោះ​ជំហាន​ចេញ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក ព្រោះ​គាត់​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​វត្ត​មាន​នៅ​ទីនោះ។ ពេលដែល​ការ​បោះ​ជំហាន​ដ៏​ក្លាហាន​របស់​គាត់ បាន​រេរា ដោយ​សារ​តែ​ខ្យល់ និង​ទឹក​រលក លោក​ពេត្រុស​ក៏​បាន​ស្រែក​ឲ្យ​ព្រះ​យេស៊ូវ​ជួយ។ ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​វត្ត​មាន​នៅ​ក្បែរ​គាត់​ដដែល ល្មម​នឹង​ឈោង​ព្រះ​ហស្ត​ទ្រង់ ទៅ​រក​គាត់ ដើម្បី​ជួយ​សង្រ្គោះ។ បើ​អ្នក​កំពុង​ជួប​ប្រទះ​រឿង​អ្វី​មួយ នៅ​ថ្ងៃ​នេះ ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យអ្នក​ធ្វើ​ ដែល​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​បាន…

Read article