ព្រះបន្ទូលសន្យាទ្វេរគុណ
ចាប់តាំងពីពេលដែលអ្នកស្រីរស់(Ruth) បានឈឺចាប់ដោយសារជម្ងឺមហារីក កាលពីបីបួនឆ្នាំមុន គាត់មិនអាចញាំអាហារ និងផឹកទឹក ឬសូម្បីតែលេបឲ្យបានស្រួលឡើង។ គាត់ក៏បានបាត់បង់កម្លាំងកាយជាច្រើន ហើយការវៈកាត់ និងការព្យាបាលជាច្រើន បានធ្វើឲ្យគាត់ នៅសល់តែស្រមោលនៃខ្លួនគាត់ ដែលគាត់ធ្លាប់មានពីមុនមក។ តែអ្នកស្រីរស់ នៅតែអាចសរសើរដំកើងព្រះ។ ក្តីជំនឿរបស់គាត់នៅតែខ្លាំង ហើយក្តីអំណររបស់គាត់ក៏បានឆ្លងទៅដល់អ្នកដទៃទៀត។ គាត់បានពឹងផ្អែកលើព្រះជារៀងរាល់ថ្ងៃ ហើយបានតោងជាប់សេចក្តីសង្ឃឹមថា ថ្ងៃណាមួយ គាត់នឹងបានជាសះស្បើយទាំងស្រុង។ គាត់បានអធិស្ឋានសូមការប្រោសឲ្យជា ហើយបានទុកចិត្តថា មិនយូរមិនឆាប់ ព្រះទ្រង់នឹងឆ្លើយតបគាត់មិនខាន។ សេចក្តីជំនឿរបស់គាត់ គឺពិតជាគួរឲ្យកោតសរសើរមែន។ អ្នកស្រីរស់បានពន្យល់ថា ជំនឿរបស់គាត់នៅតែរឹងមាំ គឺដោយសារការដឹងច្បាស់ថា ព្រះទ្រង់នឹងមិនគ្រាន់តែបំពេញព្រះបន្ទូលសន្យារបស់ទ្រង់ ក្នុងពេលទ្រង់ប៉ុណ្ណោះទេ តែថែមទាំងទ្រទ្រង់គាត់ ទាល់តែដល់ពេលដែលទ្រង់សម្រេចព្រះបន្ទូលសន្យាទ្រង់។ រាស្រ្តរបស់ព្រះក៏មានសេចក្តីសង្ឃឹមដូចនេះផងដែរ ពេលដែលពួកគេបានរង់ចាំទ្រង់ សម្រេចផែនការទ្រង់(អេសាយ ២៥:១) ដោយរំដោះពួកគេ ឲ្យរួចពីខ្មាំងសត្រូវ (ខ.២) និងជូតទឹកភ្នែករបស់ពួកគេ ហើយដកសេចក្តីអាម៉ាស់របស់ពួកគេចេញ ព្រមទាំង “បំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់”(ខ.៨)។ នៅពេលនោះ ព្រះទ្រង់ក៏បានប្រទានរាស្រ្តទ្រង់ នូវទីជ្រកកោន និងជម្រក(ខ.៤) ពេលដែលពួកគេរង់ចាំទ្រង់។ ទ្រង់បានកម្សាន្តចិត្តពួកគេ នៅក្នុងទុក្ខលំបាករបស់ពួកគេ និងប្រទាននូវកម្លាំង ឲ្យអាចអត់ទ្រំា ហើយប្រទានពួកគេនូវការធានាថា ទ្រង់គង់នៅជាមួយពួកគេជានិច្ច។…
Read article