ចានក្លាំនៃសេចក្តីស្រឡាញ់
ថ្ងៃមួយ នៅក្នុងថ្នាក់រូបវិទ្យាអស់កាលជាច្រើនឆ្នាំមកហើយ គ្រូបង្រៀន បានប្រាប់យើងកុំឲ្យងាកបែរក្រោយ ហើយសួរយើងថា “តើជញ្ជាំងខាងក្រោយរបស់ថ្នាក់រៀនយើង មានពណ៌អ្វី?” បើយើងមិនដែលបានចាប់អារម្មណ៍នឹងពណ៌របស់ជញ្ជាំងនោះទេ នោះយើងមិនអាចឆ្លើយសំណួរនេះបានឡើយ។ ជួនកាល យើងមិនបានចាប់អារម្មណ៍ ឬមើលរំលង “អ្វីមួយ” ដែលមានក្នុងជីវិតយើង ដោយសារយើងមិនអាចចាប់អារម្មណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ។ ជួនកាល យើងមិនបានដឹងទេថា របស់នោះបាន នៅទីនោះ តាំងពីពេលណាមកទេ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសារឡើងវិញ នូវបទគម្ពីរដែលនិយាយអំពីព្រះយេស៊ូវលាងជើងឲ្យពួកសាវ័ក ហើយក្នុងរឿងនេះ មានចំណុចមួយចំនួន ដែលខ្ញុំមិនបានចាប់អារម្មណ៍កាលពីមុន។ ខ្ញុំមានការយល់ដឹងច្រើន អំពីរឿងនេះ ព្រោះគេច្រើនតែយករឿងនេះមកអាន ក្នុងអំឡុងពេលសប្តាហ៍នៃការរំឭកអំពីការរងទុក្ខរបស់ទ្រង់។ យើងមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះសង្រ្គោះ និងព្រះដ៏ជាព្រះមហាក្សត្រនៃយើង ទ្រង់បានបន្ទន់ព្រះកាយចុះ ដើម្បីលាងជើងឲ្យពួកសាវ័ករបស់ទ្រង់។ នៅទឹកដីអ៊ីស្រាអែលសម័យនោះ សូម្បីតែអ្នកបម្រើ ក៏គេមិនឲ្យធ្វើកិច្ចការនេះដែរ ព្រោះគេយល់ថា វាជាកិច្ចការថោកទាបពេក។ ប៉ុន្តែ អ្វីដែលខ្ញុំមិនបានចាប់អារម្មណ៍ពីមុនមកនោះ គឺព្រះយេស៊ូវ ដែលជាមនុស្សផង និងជាព្រះផង ទ្រង់បានលាងជើងឲ្យយូដាស។ ទោះទ្រង់ជ្រាបថា យូដាសនឹងក្បត់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែបន្ទាបព្រះកាយ លាងជើងឲ្យយូដាស គឺដូចដែលមានចែងក្នុងបទគម្ពីរ យ៉ូហាន ១៣:១១។ សេចក្តីស្រឡាញ់របស់ទ្រង់បានបង្ហូរចូលទៅក្នុងទឹក…
Read article