ម្កុដរបស់ស្តេច

មាន​ពេល​មួយ យើង​បាន​អង្គុយ​នៅ​តុ​មួយ ដោយ​ម្នាក់​ៗ​បាន​យក​ឈើ​ចាក់​ធ្មេញ ដែល​ស្រួចៗ​ដូច​បន្លា​ដោត​ពី​លើ​ចាន​ដែល​ធ្វើ​ពី​ស្នោ ​ដែល​នៅ​មុខ​យើង។ ក្នុង​ពេល​ដែល​យើង​ញាំ​អាហារ​ពេល​ល្ងាច​ថ្ងៃ​នោះ នៅ​សប្តាហ៍​ដែល​ឈាន​ទៅ​រក​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ យើង​ក៏​បាន​បង្កើត​បាន​ភួង​បន្លា​មួយ ដែល​ឈើ​ចាក់​ធ្មេញ​នីមួយ​ៗ​ជា​តំណាង​ឲ្យ​កា​រអ្វីដែល​យើង​បាន​ប្រព្រឹត្ត តែ​ព្រះគ្រីស្ទ​បាន​បង់​ថ្លៃ​លោះ​យើង​រួច​ហើយ។ ការ​អនុវត្តន៍​ដូច​នេះ បាន​នាំ​ឲ្យ​យើង​នឹក​ចាំ​ថា យើង​បាន​ធ្វើ​អំពើ​បាប​ជា​ច្រើន បាន​ជា​យើង​ត្រូវ​ការ​ព្រះ​សង្រ្គោះ​មួយ​អង្គ ហើយ​យើង​ក៏​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​ការ​សុគត​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង។

ភួង​បន្លា​ដែល​គេ​បាន​ក្រង​ឲ្យ​ព្រះ​យេស៊ូវ​ពាក់ ជា​ផ្នែក​មួយ​នៃ​ល្បែង​ដ៏​ព្រៃ​ផ្សៃ ដែល​ពួក​ទាហាន​រ៉ូម៉ាំង​បាន​លេង​ មុនពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ពួក​គេ​ក៏​បាន​ឲ្យ​ទ្រង់​ពាក់​រ៉ូប​ដូច​ស្តេច ហើយ​ថ្វាយ​ដំបង​មួយ ធ្វើ​ជា​ដំបង​រាជ​របស់​ស្តេច តែក្រោយ​មក ពួក​គេ​ក៏​បាន​យក​ដំបង​នោះ​វាយ​ទ្រង់។ ពួក​គេ​បាន​ចម្អក​ឲ្យ​ទ្រង់ ដោយ​ហៅ​ទ្រង់​ថា “ស្តេច​នៃ​សាសន៍​យូដា”(ម៉ាថាយ ២៧:២៩) ដោយ​មិន​បាន​ដឹង​ទេ​ថា ទង្វើ​របស់​ពួក​គេ នឹង​ត្រូវ​គេ​ចង​ចាំ​អស់​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក​ទៀត​។ ទ្រង់​មិន​មែន​ជា​ក្សត្រ​ធម្មតា​ឡើយ។ ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ដែល​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​ប្រទាន​ឲ្យ​យើង​នូវ​ជីវិត​អស់​កល្ប។

នៅ​ពេល​ព្រឹក​ថ្ងៃ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​អប​អរ​សាទរ ដល់​អំណោយ​នៃ​ការ​អត់​ទោស​បាប និង​ជីវិត​ថ្មី  ដោយ​ប្រើ​ឈើ​ចាក់​ធ្មេញ និង​ផ្កា ធ្វើ​ជា​និមិត្ត​រូប។ យើង​ពិត​ជា​មាន​អំណរ​ណាស់ ដោយ​ដឹង​ថាព្រះ​បាន​លប់​បាប​យើង​ចោល ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេរី​ភាព និង​ជីវិត​រស់​នៅ​ជា​រៀង​រហូត​ជា​មួយ​ទ្រង់! —AMY BOUCHER PYE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles