ចូលទៅក្នុងខ្យល់ព្យុះរបស់យើង
ខ្យល់ថ្ងួចថ្ងូរ ផ្លេកបន្ទោរព្រាកៗ ទឹករលកគ្រាំគ្រេង។ ខ្ញុំគិតថា ខ្ញុំមុខជាស្លាប់ហើយ។ ខ្ញុំបានទៅស្ទូចត្រីជាមួយយាយតាខ្ញុំ នៅក្នុងបឹងមួយ ប៉ុន្តែ យើងបាននៅទីនោះជ្រុលម៉ោងហើយ។ ពេលថ្ងៃលិច ខ្យល់កន្ត្រាក់បានបក់មកយ៉ាងលឿន មកលើទូកដ៏តូចរបស់យើង។ ជីតាខ្ញុំក៏បានប្រាប់ខ្ញុំ ឲ្យទៅអង្គុយនៅក្បាលទូក ដើម្បីកុំឲ្យវាក្រឡាប់។ ចិត្តខ្ញុំពេលនោះ មានពេញដោយការភ័យខ្លាច។ ប៉ុន្តែ ខ្ញុំក៏ចាប់ផ្តើមអធិស្ឋាន។ កាលនោះ ខ្ញុំមានអាយុ១៤ឆ្នាំទេ។ ខ្ញុំបានអធិស្ឋាន សូមព្រះទ្រង់ប្រទានការធានា និងការការពារសម្រាប់យើង។ ខ្យល់ព្យុះមិនព្រមថមថយកម្លាំងសោះ ប៉ុន្តែ យើងបានធ្វើដំណើរទៅដល់ច្រាំងដោយសុវត្ថិភាព។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនដឹងថា មានពេលណា ដែលខ្ញុំបានពិសោធន៍នឹងព្រះវត្តមានព្រះ យ៉ាងច្បាស់លាស់ ដូចកាលយប់ ដែលយើងជួបខ្យល់ព្យុះនោះឡើយ។ ព្រះយេស៊ូវក៏ធ្លាប់ជួបខ្យល់ព្យុះផងដែរ។ ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១ ទ្រង់បានប្រាប់សិស្សទ្រង់ ឲ្យធ្វើដំណើរឆ្លងទឹកបឹង ទៅត្រើយម្ខាង ដែលមិនយូរប៉ុន្មាន ខ្យល់ក៏ចាប់ផ្តើមបក់មកខ្លាំង។ ខ្យល់ព្យុះនៅយប់នោះ បានល្បងលអ្នកនេសាទដ៏មាំទាំទាំងនោះ។ ពួកគេក៏បានគិតថា ពួកគេនឹងស្លាប់មិនខាន។ ប៉ុន្តែ ព្រះយេស៊ូវក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់ ហើយទឹករលកក៏លែងបក់បោកខ្លាំងទៀត ហើយបន្ទាប់មក ទ្រង់ក៏បាននាំពួកសិស្សទ្រង់ ឲ្យមានជំនឿកាន់តែខ្លាំង។ យ៉ាងណាមិញ ព្រះយេស៊ូវបានឲ្យយើងទុកចិត្តទ្រង់…
Read article