April 20, 2018

You are here:
សីល្បៈនៃការអត់ឱនទោស

កាល​ពី​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​២​ម៉ោង នៅ​ពិធី​តាំង​ពិពណ៌​សិល្បៈ ក្រោម​ចំណង​ជើង​ថា ឪពុក និងកូន​ប្រុស​ទាំង​ពីរ​របស់​គាត់ : សិល្បៈ​នៃ​ការ​អត់​ឱន​ទោស ។ នៅ​ទី​នោះ ស្នា​ដៃ​សីល្បៈ​នីមួយ​ៗ​ផ្តោត​ទៅ​លើ​ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ អំពី​កូន​ពៅ​វង្វេង (មើល​លូកា ១៥:១១-៣១)។ ខ្ញុំ​​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ផ្ទាំង​គំនូរ​របស់​លោក​អេវើត រ៉ូចាស(Edward Rojas) ស្តី​អំពី​កូន​ពៅ​វង្វេង។ ខ្ញុំ​ឃើញ​ផ្ទាំង​គំនូរ​នេះ​មាន​អត្ថ​ន័យ​ដ៏​មាន​អំណាច។ ផ្ទាំង​គំនូរ​នេះ ពិពណ៌​នា អំពី​កូន​ប្រុស​ដែល​បាន​ដើរ​ផ្លូវ​ខុស វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សម្លៀក​បំពាក់​កណ្តាច ហើយ​ដើរ​ឈ្ងោក​មុខ។ គាត់​បាន​ចាក​ចេញ​ពី​ទឹក​ដី​នៃ​សេចក្តី​ស្លាប់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ  ​ដែល​ឪពុក​របស់​គាត់​កំពុង​រត់​មក​រក​គាត់។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​គំនូរ​នោះ មាន​សរសេរ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា”(ខ.២០)។ គ្រាន់​តែ​បាន​ឃើញ​ផ្ទាំង​គំនូរ​នោះ ខ្ញុំ​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ដោយ​នឹក​ចាំ​ជា​ថ្មី​ម្តង​ទៀត អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ បាន​កែរ​ប្រែ​ជីវិត​ខ្ញុំ។ ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ទ្រង់ ទ្រង់​មិន​បាន​បែរ​ខ្នង​ដាក់​ខ្ញុំវិញ​ទេ ប៉ុន្តែ នៅ​តែ​តាម​មើល និង​រង់​ចាំ​ខ្ញុំ​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ​។ ខ្ញុំ​មិន​សក្តិ​សម​នឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទេ តែ​សេចក្តី​ស្រឡាញ់​ទ្រង់​មិន​ចេះ​ប្រែ​ប្រួល។ ​ខ្ញុំ​ច្រើន​តែ​មិន​អើពើរ ​ចំពោះ​ក្តី​ស្រឡាញ់​ទ្រង់ តែ​ទ្រង់​មិន​ដែល​ដក​សេចក្តី​ស្រឡាញ់​ទ្រង់​ចេញ​ពី​ខ្ញុំ​ឡើយ។​ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប តែ​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​ឈោង​ព្រះ​ហស្ត​មក​ទទួល​ស្វាគមន៍​យើង គឺ​មិន​ខុស​ពី​ឪពុក នៅ​ក្នុង​រឿង​កូន​ពៅ​វង្វេង…

Read article