ព្រះ និងភាពលម្អិត
ឆ្កែរបស់ខ្ញុំជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌ័រ ដែលមានសម្បុរក្រម៉ៅដូចស្ករសូកូឡា។ ពេលវាមានអាយុ៣ខែ ខ្ញុំក៏បាននាំវាទៅការិយ៉ាល័យពេទ្យសត្វ ដើម្បីចាក់ថ្នាំបង្ការ និងពិនិត្យសុខភាព។ ខណៈពេលដែលពេទ្យសត្វកំពុងពិនិត្យមើលវា គាត់ក៏បានកត់សំគាល់ឃើញរោមពណ៌សរមួយដុំតូច នៅលើក្រញាំជើងខាងក្រោយរបស់វា។ គាត់ក៏បានញញឹមហើយ និយាយទៅកាន់វាថា “ជើងដែលមានរោមពណ៌សរនឹង គឺជាកន្លែងដែលព្រះបានយូរឯង ពេលទ្រង់ជ្រមុជពណ៌ឯង ចូលទៅក្នុងស្ករសូកូឡា”។ ខ្ញុំក៏ទប់សំណើចមិនបាន។ ប៉ុន្តែ ត្រង់ចំណុចនេះ ទោះជាគាត់មិនមានចេតនាក៏ដោយ ក៏អ្វីដែលគាត់បាននិយាយ គឺកំពុងតែបង្ហាញ អំពីចំណាច់អារម្មណ៍ដ៏ជ្រាលជ្រៅ ដែលព្រះទ្រង់មាន ចំពោះភាពលម្អិតនៃស្នាព្រះហស្តទ្រង់។ ព្រះយេស៊ូវបានមានបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ១០:៣០ ថា “សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ”។ ព្រះទ្រង់ពិតជាអស្ចារ្យណាស់ បានជាទ្រង់មានចំណាប់អារម្មណ៍ចំពោះផ្នែកដ៏តូចល្អិតបំផុត នៃជីវិតយើង។ គ្មានការអ្វីដែលតូចខ្លាំងពេក ដែលទ្រង់មិនអាចទតឃើញ ហើយមិនចាប់អារម្មណ៍នោះឡើយ ហើយគ្មានទុក្ខលំបាកអ្វី ដែលធ្ងន់ពេក ដែលយើងមិនអាចថ្វាយទៅទ្រង់នោះដែរ។ និយាយឲ្យខ្លី ទ្រង់ពិតជាយកព្រះទ័យទុកដាក់ចំពោះយើងណាស់។ ព្រះទ្រង់មិនគ្រាន់តែបានបង្កើតយើងប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានទ្រទ្រង់ និងថែរក្សាយើង នៅគ្រប់នាទី។ មានមតិមួយពោលថា ការគិតច្រើនពេក អំពីភាពលម្អិត គឺមិនល្អទេ។ ប៉ុន្តែ យើងគួរតែដឹងថា ព្រះទ្រង់គង់នៅក្នុងភាពលម្អិតទាំងអស់ ហើយក៏បានទតឃើញការអ្វី ដែលគេចផុតពីការចាប់អារម្មណ៍របស់យើង។ យើងពិតជាមានការកម្សាន្តចិត្តណាស់…
Read article