នៅក្នុងការហ្វឹកហាត់ការងារ
មានពេលមួយគ្រូរបស់កូនប្រុសខ្ញុំ បានសុំឲ្យខ្ញុំ ទៅបម្រើការជាអ្នកមើលការខុសត្រូវសិស្ស នៅក្នុងការបោះជំរុំសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត។ ពេលនោះ ខ្ញុំក៏មានការស្ទាក់ស្ទើរ។ តើខ្ញុំអាចធ្វើជាគំរូសម្រាប់ពួកគេយ៉ាងដូចម្តេច បើខ្ញុំធ្លាប់មានកំហុសជាច្រើនកាលពីអតីតកាល ហើយខ្ញុំនៅមានការតយុទ្ធយ៉ាងពិបាក ព្រមទាំងជំពប់ដួល និងរអិលដួលចូលទៅក្នុងទម្លាប់ចាស់ទៀតនោះ? ព្រះទ្រង់បានជួយឲ្យខ្ញុំស្រឡាញ់ និងចិញ្ចឹមកូនប្រុសខ្ញុំ ប៉ុន្តែ ខ្ញុំច្រើនតែមានការសង្ស័យ ថាតើទ្រង់អាចប្រើខ្ញុំ នៅក្នុងការបម្រើអ្នកដទៃឬអត់។ មានតែព្រះទេ ជាអង្គដែលល្អឥតខ្ចោះ ដែលអាចកែប្រែចិត្ត និងជីវិតរបស់មនុស្ស។ ប៉ុន្តែ ជួនកាល ខ្ញុំនៅតែមិនអាចទទួលស្គាល់ថា ព្រះទ្រង់អាចធ្វើឲ្យជីវិតយើងផ្លាស់ប្រែ។ ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធក៏បានរំឭកខ្ញុំ អំពីការដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យឱបក្រសោបយកការហ្វឹកហាត់ក្នុងការងារបម្រើព្រះ និងអត់ទ្រាំ ក្នុងជំនឿ ហើយប្រើអំណោយទាន ដែលព្រះទ្រង់បានប្រទានគាត់(២ធីម៉ូថេ ១:៦)។ លោកធីម៉ូថេ អាចមានចិត្តក្លាហាន ដោយសារព្រះទ្រង់ជាប្រភពនៃកម្លាំងគាត់ ទ្រង់ជួយគាត់ ឲ្យមានសេចក្តីស្រឡាញ់ ហើយមានការលុតដំ នៅពេលដែលគាត់បន្តលូតលាស់ និងបម្រើអ្នកដែលគាត់អាចទៅដល់(ខ.៧)។ ព្រះគ្រីស្ទបានសង្រ្គោះ និងប្រទានកម្លាំងយើង ឲ្យថ្វាយព្រះកិត្តិនាមដល់ទ្រង់ ដោយប្រើជីវិតយើង មិនមែនដោយសារ យើងមានសមត្ថភាពពិសេសនោះទេ តែដោយសារយើងម្នាក់ៗ ជាសមាជិកដ៏មានតម្លៃក្នុងមហាគ្រួសារទ្រង់(ខ.៩)។ យើងអាចអត់ទ្រាំ ដោយទំនុកចិត្ត ពេលដែលយើងដឹងថា តួនាទីរបស់យើង គឺត្រូវស្រឡាញ់ព្រះ…
Read article