April 30, 2018

You are here:
ការកាត់ផ្តាច់ច្រវ៉ាក់

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារ​ព្រះ​គ្រីស្ទ នៅ​ក្រុង​ស្តូន​ថោន ក្នុង​តំបន់​ហ្សានហ្ស៊ីបា ហើយ​ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ដឹង​ថា ព្រះ​វិហារ​នេះ​មាន​ទីតាំង​នៅ​លើ​កន្លែង​ ដែល​ជា​អតីត​ផ្សា​ទាសករ​ដ៏​ធំ​បំផុត នៅ​តំបន់​អាហ្រ្វិក​ខាង​កើត។ អ្នក​គូរ​ប្លង់​រចនា​ព្រះ​វិហារ​ធំ​នេះ​បាន​ប្រើ​និមិត្ត​សញ្ញា​មួយ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ដំណឹង​ល្អ បាន​វាយ​បំបាក់​ច្រវ៉ាក់​នៃ​របប​ទាស​ភាព។ កន្លែង​នោះ​មិន​មែន​ជា​កន្លែង​នៃ​ការ​អាក្រក់ និង​ភាព​សាហាវ​ព្រៃ​ផ្សៃ​ទៀត​ឡើយ ប៉ុន្តែ ជា​កន្លែង​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រះ​គុណ​ព្រះ។ អ្នក​សាង​សង់​ព្រះ​វិហារ​ធំ​នោះ ចង់​បង្ហាញ​អំពី​ដំណើរ​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ១:៧)។ ត្រង់​ចំណុច​នេះ គាត់​បាន​ប្រើ​ពាក្យ ប្រោស​លោះ  ដែល​គេ​និយម​ប្រើ នៅ​ក្នុង​ផ្សា នៅ​គ្រា​សញ្ញា​ចាស់ ដែល​មាន​ការ​បង់​ប្រាក់​លោះមនុស្ស ឬ​វត្ថុ​ណា​មួយ។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ យើង​ម្នាក់​ៗ ឲ្យ​រួច​ពី​ជីវិត​ជា​ទាសករ នៃ​អំពើ​បាប និង​ការ​ប្រព្រឹត្ត​ខុស។ ក្នុង​ដើម​ដំបូង​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល(ខ.៣-១៤) គាត់​បង្ហាញ​ពី​ក្តី​អំណរ​ដ៏​ពោរ​ពេញ ដែល​បាន​មក​ពី​ការ​គិត អំពីសេរីភាព ក្នុង​ព្រះ​គ្រីស្ទ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​មក​យើង តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប។ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ទាសករ​នៃ​អំពើ​បាប​ទៀត​ទេ ដ្បិត​ទ្រង់​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​រស់​នៅ​ថ្វាយ​ព្រះ និង​ថ្វាយ​សិរីល្អ​ទ្រង់។—AMY…

Read article