ការឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះ
កាលពីខែសីហា ឆ្នាំ២០១៥ ខ្ញុំបានត្រៀមខ្លួនចូលរៀននៅសកលវិទ្យាល័យ ដែលស្ថិតនៅចម្ងាយផ្លូវធ្វើដំណើរប្រហែលពីរម៉ោងពីផ្ទះខ្ញុំ។ ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំប្រហែលជាមិនត្រឡប់មករស់នៅក្នុងផ្ទះខ្ញុំវិញ បន្ទាប់ពីការបញ្ចប់ការសិក្សាឡើយ។ ខ្ញុំក៏បានគិតកាន់តែខ្លាំង។ តើធ្វើដូចម្តេចឲ្យខ្ញុំអាចចាកចេញពីផ្ទះ ពីគ្រួសារ និងពីពួកជំនុំរបស់ខ្ញុំកើត? ចុះប្រសិនបើនៅពេលក្រោយ ព្រះទ្រង់ត្រាសហៅខ្ញុំទៅនៅ ក្នុងរដ្ឋ ឬប្រទេសផ្សេងទៀត តើខ្ញុំនឹងធ្វើដូចម្តេច? កាលពីមុនខ្ញុំមានការភ័យខ្លាច គឺមិនខុសពីលោកម៉ូសេ នៅពេលដែលព្រះទ្រង់ត្រាសហៅគាត់ឲ្យ ទៅគាល់ស្តេចផារ៉ោន ដើម្បីនាំរាស្រ្តទ្រង់ គឺពួកអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ(និក្ខមនំ ៣:១០)។ ខ្ញុំមិនចង់ចាកចេញពីកន្លែងដ៏សុខស្រួលរបស់ខ្ញុំទេ។ ជាការពិតណាស់ លោកម៉ូសេបានស្តាប់បង្គាប់ និងដើរតាមព្រះ ប៉ុន្តែ មុននោះ គាត់បានសួរទ្រង់ ហើយបានទូលសូមឲ្យអ្នកផ្សេងទៀត ទៅជំនួសគាត់វិញ(ខ.១១-១៣ ៤:១៣)។ តាមគំរូរបស់លោកម៉ូសេ យើងអាចដឹងថា មានការអ្វីខ្លះដែលយើងមិនគួរធ្វើ ពេលដែលយើងដឹងច្បាស់ថា ព្រះទ្រង់ពិតជាបានត្រាសហៅយើងមែន។ យើងមិនគួរគេចវេសឡើយ ផ្ទុយទៅវិញ យើងអាចព្យាយាមយកគំរូតាមពួកសាវ័ក។ ពេលព្រះយេស៊ូវត្រាសហៅពួកគេ ពួកគេបានចាកចេញពីអ្វីៗគ្រប់យ៉ាង ហើយក៏បានដើរតាមទ្រង់(ម៉ាថាយ ៣:២០-២២ លូកា ៥:២៨)។ ការភ័យខ្លាចតែងតែកើតមានជាធម្មតា ប៉ុន្តែ យើងអាចទុកចិត្តផែនការរបស់ព្រះ។ ការនៅឆ្ងាយពីផ្ទះ នៅតែមានការពិបាក សូម្បីតែនៅក្នុងពេលបច្ចុប្បន្ន។…
Read article