ទឹកដីដែលនៅឆ្ងាយ
អ្នកស្រីអេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មានឈ្មោះល្បីល្បាញ ដោយសារការងារដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះក្មេងស្រីកំព្រា នៅក្នុងប្រទេសឥណ្ឌា ហើយបានផ្តល់ឲ្យពួកគេមានជីវិតថ្មី។ នៅក្នុងពេល ដែលនាងធ្វើការងារដ៏ហត់នឿយនេះ មានពេល ដែលនាងហៅថា “ពេលនៃចក្ខុវិស័យ”។ នៅក្នុងសៀវភៅ ដែលនាងបាននិពន្ធមានចំណងជើងថា ពណ៌មាស ដោយសារពន្លឺដួងច័ន្ទ នាងបានសរសេរថា “នៅក្នុងថ្ងៃ ដែលមានការងារដ៏មមាញឹក យើងស្ទើរតែអាចមើលឃើញ ទឹកដីដែលនៅឆ្ងាយ តែមួយភ្លែត ហើយយើងក៏ឈរនៅស្ងៀម នៅលើផ្លូវថ្នល់ ដោយភ្នែក និងចិត្តផ្ចង់ទៅរកទឹកដីនោះ”។ យ៉ាងណាមិញ ហោរាអេសាយ បានមានប្រសាសន៍ អំពីពេលមួយ ដែលរាស្រ្តរបស់ព្រះ ដែលបះបោរទាស់នឹងទ្រង់ នឹងវិលត្រឡប់មករកទ្រង់វិញ។ គាត់ថា “ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្តីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត”(អេសាយ ៣៣:១៧)។ ដើម្បីមើលឃើញ “ទឹកដីដ៏ឆ្ងាយនោះ” យើងត្រូវអនុញ្ញាតឲ្យព្រះទ្រង់លើកយើងឡើង ឲ្យខ្ពស់ជាងបញ្ហា ដែលយើងមាន ក្នុងពេលបច្ចុប្បន្ន ហើយទទួលចក្ខុវិស័យ ដែលផ្តោតទៅលើភាពអស់កល្បជានិច្ច។ ក្នុងអំឡុងពេលដ៏ពិបាក ព្រះអម្ចាស់ជួយឲ្យយើងអាច មើលមកជីវិតយើង តាមទស្សនៈរបស់ទ្រង់…
Read article