ព្រះទ្រង់កំពុងធ្វើការទ្រង់
មានពេលមួយ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនថា “តើអ្នកបានឃើញព្រះទ្រង់ធ្វើការយ៉ាងដូចម្តេចខ្លះ នៅពេលថ្មីៗនេះ?” មានម្នាក់ឆ្លើយថា គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់អានខគម្ពីរ រៀងរាល់ពេលព្រឹក។ គាត់ឃើញទ្រង់កំពុងធ្វើការទ្រង់ ខណៈពេលដែលទ្រង់ជួយគាត់ឲ្យប្រឈមមុខនឹងថ្ងៃថ្មី ។ គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់ដឹងថា ទ្រង់បានគង់នៅជាមួយគាត់ គ្រប់ជំហាន និយាយរួម គាត់ដឹងពីរបៀបដែលទ្រង់បានជួយគាត់ ឲ្យប្រឈមមុននឹងឧបស័គ្គ ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានឲ្យគាត់មានក្តីអំណរ។ ខ្ញុំពេញចិត្តនឹងចម្លើយមួយនេះ ព្រោះវាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ព្រះទ្រង់គង់នៅក្បែរ និងធ្វើការនៅក្នុងអ្នកដែលស្រឡាញ់ទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវត្តមាននៃព្រះវិញ្ញាណដែលគង់នៅក្នុងអ្នកនោះ។ ការដែលព្រះទ្រង់ធ្វើការនៅក្នុងអ្នកដើរតាមទ្រង់ គឺជាសេចក្តីអាថ៌កំបំាងដ៏អស្ចារ្យ ដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើរបានបកស្រាយ ខណៈពេលដែលគាត់បានបញ្ចប់សំបុត្ររបស់គាត់ ដោយសូមឲ្យ “ទ្រង់ធ្វើការក្នុងពួកគេ ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្រនេះ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីអត្ថន័យដ៏សំខាន់នៃសំបុត្រនេះថា ព្រះទ្រង់នឹងបំពាក់សមត្ថភាពរាស្រ្តទ្រង់ ដើម្បីឲ្យដើរតាមទ្រង់ ហើយថា ព្រះទ្រង់នឹងធ្វើការក្នុង និងតាមរយៈពួកគេ ដើម្បីជាសិរីល្អដល់ទ្រង់។ ការដែលព្រះទ្រង់ធ្វើការក្នុងយើង គឺជាអំណោយ ដែលអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដូចជា នៅពេលយើងអត់ទោសឲ្យនរណាម្នាក់ ដែលបានធ្វើខុសមកលើយើង ឬនៅពេលដែលយើងបង្ហាញភាពអត់ធ្មត់ ដល់អ្នកដែលធ្វើឲ្យយើងមានការពិបាកជាដើម។ ព្រះនៃយើង “ជាព្រះនៃសេចក្តីសុខសាន្ត”(ខ.២០) ទ្រង់បានបំពេញយើងដោយសេចក្តីស្រឡាញ់…
Read article