នៅលើដើមឈើ
មានពេលមួយ ម្តាយខ្ញុំបានឃើញកូនឆ្មារបស់ខ្ញុំ ឈ្មោះវេលវេត(Velvet) នៅលើចង្រ្កានបាយ កំពុងតែស៊ីនំប៉័ងដែលបានផលិតនៅផ្ទះ។ ដោយសារគាត់មានភាពនឿយណាយខ្លំាំង គាត់ក៏បានធ្វើសម្លេងដេញវា ឲ្យចេញតាមទ្វារទៅក្រៅផ្ទះបាត់។ ប៉ុន្មានម៉ោងក្រោយមក យើងក៏បានខំរកមើលវា នៅក្នុងទីធ្លាផ្ទះយើង នៅតែមិនឃើញ។ យើងក៏បានឮសម្លេងវាយំល្វើយៗ តាមខ្យល់ ហើយខ្ញុំក៏បានងើយទៅចុងដើមឈើ ក៏បានឃើញកូនឆ្មាពណ៌ខ្មៅ កំពុងនៅលើមែកឈើ។ ដោយសារវាបានប្រញាប់រត់គេចទំាងប្រញាប់ប្រញាល់ ពីភាពតប់ប្រមល់របស់ម្តាយខ្ញុំ ដោយព្រោះតែវាបានស៊ីនំប៉័ង វាក៏បានជ្រើសរើសកន្លែងដែលកាន់តែពិបាកជាងមុនទៅទៀត។ ជួនកាល យើងក៏អាចធ្វើអ្វីដែលស្រដៀងនឹងសត្វឆ្មាមួយក្បាលនេះផងដែរ ដោយរត់ចេញពីកំហុសរបស់យើង ហើយបែរជាទៅរកកន្លែងដែលគ្រោះថ្នាក់។ ប៉ុន្តែ ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងមកជួយសង្រ្គោះយើងទៀត។ ហោរ៉ាយ៉ូណាស បានរត់គេចពីព្រះ ដោយការមិនស្តាប់បង្គាប់ ពេលទ្រង់ត្រាសហៅគាត់ ឲ្យទៅប្រកាសព្រះបន្ទូលទ្រង់ ដល់ក្រុងនីនីវេ ហើយក៏ត្រូវសត្វត្រីធំលេបចូលទៅក្នុងពោះ។ “ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី។ លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ”(យ៉ូណាស ២:២-៣)។ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក”(ខ.១១)។ បន្ទាប់មក ព្រះទ្រង់ក៏បានផ្តល់ឱកាសមួយទៀត ឲ្យលោកយ៉ូណាស(៣:១)។ បន្ទាប់ពីយើងបានព្យាយាមលួងលោមវេលវេតឲ្យចុះមកដី អស់ចិត្តហើយ យើងក៏បានហៅភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ឲ្យមកជួយយើង ព្រោះពួកគេមានជណ្តើរដែលលូតវែងជាងជណ្តើរធម្មតា។ មានបុរសដ៏សប្បុរសម្នាក់បានឡើងតាមជណ្តើរនោះ…
Read article