គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ
កាលនៅពីក្មេង ពេលដែលខ្ញុំមានអារម្មណ៍ឯកកោ ត្រូវគេបដិសេធន៍ ឬអាណឹតខ្លួនឯង ជួនកាល ម្តាយខ្ញុំបានព្យាយាមលើកទឹកចិត្តខ្ញុំ ដោយច្រៀងចម្រៀងខ្លីដ៏ពេញនិយមមួយបទ ដែលគេច្រៀងថា “គ្មាននរណាចូលចិត្តខ្ញុំទេ គ្រប់គ្នាសុទ្ធតែស្អប់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំនឹងទៅញាំដង្កូវហើយ”។ បន្ទាប់ពីស្នាមញញឹមបានលេចឡើង នៅលើផ្ទៃមុខដ៏ស្រពោនរបស់ខ្ញុំ គាត់ក៏បានជួយឲ្យខ្ញុំយល់ អំពីទំនាក់ទំនងដ៏ពិសេសជាច្រើន និងមូលហេតុដែលខ្ញុំត្រូវដឹងគុណ ដែលខ្ញុំមានស្រាប់ហើយ។ ក្រោយមក ខ្ញុំក៏បានអានបទគម្ពីរដែលចែងអំពីស្តេចដាវីឌ។ មានពេលមួយ ទ្រង់មានអារម្មណ៍ថា គ្មាននរណាម្នាក់ខ្វល់ពីទ្រង់ទេ បទចម្រៀងខ្លីនោះ ក៏បានបន្លឺឡើងនៅក្នុងត្រចៀកខ្ញុំ។ ប៉ុន្តែ ស្តេចដាវីឌមិនបានមានបន្ទូលពន្លើស អំពីការឈឺចាប់របស់ទ្រង់សោះឡើយ។ ពេលខ្ញុំមានអារម្មណ៍ថា ឯកកោ ដែលកើតមានជាធម្មតា នៅក្នុងវ័យរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំថា ស្តេចដាវីឌមានអារម្មណ៍ឯកោ ដោយសារមូលហេតុដ៏ច្បាស់លាស់។ ទ្រង់បាននិពន្ធអំពីសេចក្តីនេះ នៅក្នុងទីងងឹត ក្នុងជម្រៅនៃរូងភ្នំ ជាកន្លែងដែលទ្រង់កំពុងលាក់ខ្លួនពីស្តេចសូល ដែលបានដេញតាមសម្លាប់ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេចដាវីឌបានទទួលការចាក់ប្រេងតាំង ឲ្យធ្វើជាស្តេចរបស់សាសន៍អ៊ីសា្រអែល បន្ទាប់ពីស្តេចសូល(១៦:១៣)។ ទ្រង់ធ្លាប់ធ្វើការបម្រើស្តេចសូលជាច្រើនឆ្នាំ ប៉ុន្តែ ក្រោយមក ទ្រង់ក៏បានរត់គេច ពីកន្លែងមួយ ទៅកន្លែងមួយទៀត ដើម្បីឲ្យរួចពីការតាមសម្លាប់។ ស្ថិតក្នុងពេលដ៏ឯកកោនោះ ទ្រង់ក៏បានស្រែករកព្រះ ដោយបន្លឺឡើងថា…
Read article