May 31, 2018

You are here:
ទំនាក់ទំនងដែលបានកាត់ផ្តាច់

សម្លេង​ស្រែក​យំ​ដ៏​សង្វែក បាន​លាន់​ឮ​ខ្លាំង ពុះ​ជ្រែក​អាកាស នៅ​ពេល​រសៀល ដែល​ត្រូវ​បាន​គ្រប​ដណ្តប់ ដោយ​ភាព​ងងឹត។ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សម្លេង​នោះបាន​លាន់​ឮ​ខ្លាំង ជាង​សម្លេង​មិត្ត​ភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​នៅ​ជុំ​គ្នា ក្រោម​ព្រះ​បាទ​ទ្រង់​ពេល​ទ្រង់​កំពុង​ជាប់​លើ​ឈើ​ឆ្កាង។ សម្លេង​នោះ​ក៏​ប្រាកដ​ជា​បាន​លប់​លើ​សម្លេង​ទួញថ្ងូរ​របស់​ចោរ​ដែល​ជិត​ស្លាប់ នៅ​សង្ខាង​ព្រះ​យេស៊ូវ​ហើយ។ ជា​ការ​ពិត​ណាស់ សម្លេង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្តាប់​ឮ មាន​ភាព​តក់​ស្លត់​នៅ​ថ្ងៃ​នោះ។ នៅ​ពេល​រសៀល​ថ្ងៃ​នោះ ព្រះ​យេស៊ូវ​បាន​ស្រែក​ឡើង​ថា “អេលីៗ​ល៉ាម៉ាសាបាច់ថានី?” ជា​សម្លេង​ស្រែក ដោយ​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ខណៈ​ពេល​ដែល​ទ្រង់​កំពុង​តែ​ជាប់​នៅ​លើ​ឈើ​ឆ្កាង​នៃ​សេចក្តី​អាម៉ាស់​ នៅ​លើ​ភ្នំ​កុលកូថា ឬភ្នំ​រលា​ក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។ ទ្រង់​ស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?” ខ្ញុំ​គិត​ថា គ្មាន​ពាក្យ​សម្តី​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ស្លុត​ចិត្ត ជាង​ព្រះ​បន្ទូល​នេះ​ឡើយ។ ចាប់​តាំង​ពី​ពេល​អស់​កល្ប​ជា​និច្ច​រៀង​មក ព្រះយេ​ស៊ូវ​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មួយ​ព្រះ​វរ​បិតា។ ព្រះ​ដ៏​ជា​ព្រះ​ត្រៃ​ឯក បី​អង្គ​រួម​មក​តែ​មួយ បាន​បង្កើត​ចក្រ​វាល ហើយ​ក៏​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​ក៏​មាន​ផែន​ការ​ជួយ​សង្រ្គោះ​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ក្នុង​រយៈ​ពេល​ដ៏​វែង​អស់​កល្ប​ជា​និច្ច មុន​ពេល​ទ្រង់​ជាប់​ឆ្កាង គ្មាន​ពេល​ណា ដែល​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា មិន​បាន​មាន​ការ​ប្រកប​ដ៏​ពេញ​លេញ​ជា​មួយ​គ្នា​នោះ​ឡើយ។ តែ​នៅ​ថ្ងៃ​នោះ ខណៈ​ពេល​ដែល​ទារុណ​កម្ម នៅ​លើ​ឈើ​ឆ្កាង កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​ព្រះយស៊ូវ​មាន​ការ​ឈឺ​ចាប់ ទ្រង់​ក៏​បានដាច់​ចេញ​ពី​ព្រះ​វត្ត​មាន​នៃ​ព្រះ​វរ​បិតា ជា​លើក​ទី​មួយ ទន្ទឹម​នឹង​ពេល​ដែល​ទ្រង់​កំពុង​តែ​ទទួល​បន្ទុក​នៃ​អំពើ​បាប​ទាំង​អស់…

Read article