
នាឡិការ និងប្រតិទិន
ដោយBill Crowder
June 2, 2018
លោកឪពុកខ្ញុំបានលាចាកលោក នៅវ័យ៥៨ឆ្នាំ។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ ពេលដែលខួបនៃមរណៈភាពរបស់គាត់មកដល់ ខ្ញុំបាននៅស្ងៀមមួយរយៈពេល ដើម្បីនឹកចាំអំពីគាត់ និងអំពីឥទ្ធិពលដែលគាត់មានមកលើជីវិតខ្ញុំ។ ពេលដែលខ្ញុំដឹងថា ខ្ញុំបានរស់នៅដោយគ្មានឪពុកខ្ញុំ ច្រើនជាងរស់នៅដោយមានគាត់ ខ្ញុំក៏បានចាប់ផ្តើមជញ្ជឹងគិត អំពីភាពរួញខ្លីនៃជីវិតខ្ញុំ។ យើងអាចមានការពិបាក ដោយសារហេតុការណ៍ ដែលកើតឡើងនៅពេលណាមួយ ក៏ដូចជាពិបាក ដោយសារអារម្មណ៍ ដែលទទួលបានពីហេតុការណ៍នោះ។ យើង វាស់ស្ទង់ ពេលវេលា ដោយប្រើនាឡិការ និងប្រតិទិន ប៉ុន្តែ យើង ចងចាំ អំពីពេលវេលា ដោយសារតែហេតុការណ៍ដែលបានកើតឡើង។ ក្នុងកាលៈទេសៈនៃជីវិតយើង ដែលបានបណ្តាលឲ្យយើងមានអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត យើងអាចពិសោធន៍នឹងក្តីអំណរ ការបាត់បង់ ព្រះពរ ការឈឺចាប់ ជោគជ័យ និងបរាជ័យ។ ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេចដាវីឌមិនបានពោលពាក្យដ៏មានទំនុកចិត្តនេះ នៅពេលសុខស្រួលនោះឡើយ។ កាលនោះ ទ្រង់កំពុងតែត្រូវពួកខ្មាំងសត្រូវឡោមព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅតែចង់ចាំ ដោយស្ងាត់ស្ងៀម នៅចំពោះព្រះ(ខ.១,៥) ដោយរំឭកយើងថា សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ (ខ.១២) ធំជាងពេលដែលយើងមានការពិបាក។ នៅក្នុងហេតុការណ៍នីមួយៗ យើងអាចមានទំនុកចិត្តថា ព្រះទ្រង់ឈរនៅជាមួយយើង ហើយទ្រង់ហួសពីអាចចម្លងយើង កាត់តាមកាលៈទេសៈទាំងអស់នៃជីវិត។ ពេលដែលយើងមានការពិបាកខ្លាំង ហើយមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច ជំនួយរបស់ទ្រង់ នឹងមកដល់យើងទាន់ពេលវេលាជានិច្ច។—BILL CROWDER
បទគម្ពីរប្រចាំថ្ងៃ
ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ ទំនុកដំកើង ៦២:៨