ការអង្វររបស់បុរសពិការភ្នែក
កាលពីប៉ុន្មានឆ្នាំមុន អ្នករួមដំណើរម្នាក់ បានកត់សំគាល់ឃើញថា ខ្ញុំកំពុងតែមានការពិបាក នៅក្នុងការមើលវត្ថុ ដែលនៅឆ្ងាយ។ ការអ្វីដែលគាត់ធ្វើបន្ទាប់ គឺសាមញ្ញទេ ប៉ុន្តែ បាននាំឲ្យមានការផ្លាស់ប្តូរក្នុងជីវិតខ្ញុំ។ គាត់បានដោះវែនតារបស់គាត់ចេញ ហើយប្រាប់ខ្ញុំ ឲ្យលវែនតារបស់គាត់។ ពេលខ្ញុំពាក់វែនតារបស់គាត់ ភ្លាមៗនោះ ខ្ញុំក៏លែងព្រិលភ្នែកទៀត។ ទីបំផុត ខ្ញុំក៏បានទៅជួបអ្នកឯកទេសភ្នែក ហើយគាត់ក៏បានឲ្យខ្ញុំកាត់វែនតា ដើម្បីជួយកែសម្រួលបញ្ហាភ្នែករបស់ខ្ញុំ។ បទគម្ពីរលូកា ជំពូក១៨ បានចែងអំពីបុរសម្នាក់ ដែលពិការភ្នែក មិនអាចមើលឃើញអ្វីបាន ហើយកំពុងរស់នៅ ក្នុងភាពងងឹត បានជាគាត់ត្រូវបង្ខំចិត្តសុំទានគេ ដើម្បីចិញ្ចឹមជីវិត។ ពេលគាត់បានទទួលដំណឹង អំពីព្រះយេស៊ូវ ដែលគេឮល្បីថា ទ្រង់ជាគ្រូបង្រៀន និងអ្នកធ្វើការអស្ចារ្យដ៏ល្បីល្បាញ។ ដូចនេះ ពេលដែលព្រះយេស៊ូវកំពុងតែយាងកាត់ពីមុខអ្នកសុំទានពិការភ្នែករូបនេះ ដែលកំពុងតែអង្គុយសុំទាន គាត់ក៏មានសង្ឃឹមឡើង។ គាត់ក៏បានស្រែកឡើងថា “ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង”(ខ.៣៨)។ ទោះគាត់ខ្វាក់ខាងរូបកាយមែន គាត់មានការយល់ដឹងខាងវិញ្ញាណ ដោយស្គាល់អត្តសញ្ញាណពិតរបស់ទ្រង់ ហើយក៏មានជំនឿថា ទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់គាត់។ ដោយមានការជំរុញពីសេចក្តីជំនឿ គាត់ក៏ស្រែករឹតតែខ្លាំងឡើងថា “ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង”(ខ.៣៩)។ ជាលទ្ធផល ព្រះយេស៊ូវក៏បានបណ្តេញភាពខ្វាក់របស់គាត់ចេញ ហើយគាត់ក៏បានចាកចេញពីការសុំទានគេ ហើយងាកមកសរសើរដំកើងព្រះ…
Read article