នៅជាប់ក្នុងសេចក្តីពិត
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានចូលរួមពិធីមង្គលការមួយ ដែលក្នុងនោះ មនុស្សពីរនាក់ មកពីប្រទេសផ្សេងគ្នាបានរៀបការជាមួយគ្នា។ ការចម្រុះវប្បធម៌យ៉ាងដូចនេះ អាចជាការប្រសើរណាស់ ប៉ុន្តែ ពិធីមង្គលការនេះ បានបូកបញ្ចូលប្រពៃណីយ៍គ្រីស្ទបរិសទ ជាមួយនឹងប្រពៃណីនៃជំនឿដែលថ្វាយបង្គំព្រះក្លែងក្លាយជាច្រើនអង្គ។ លោកសេផានា ជាហោរាដែលបានថ្កោលទោស ដោយច្បាស់ៗ ចំពោះការបូកបញ្ចូលសាសនាដទៃ ជាមួយនឹងជំនឿលើព្រះដ៏ពិត។ ពូជអំបូរយូដាបានក្លាយជាក្រុមមនុស្សដែលថ្វាយបង្គំព្រះដ៏ពិត ប៉ុន្តែ ក៏បានពឹងផ្អែកទៅលើព្រះម៉ូឡុក(សេផានា ១:៥)។ លោកសេផានាបានរៀបរាប់ថា ពួកគេបានដាក់បញ្ចូលវប្បធម៌របស់សាសន៍ដទៃ(ខ.៨) ហើយក៏បានព្រមានពួកគេថា ដោយសារតែរឿងនេះ ព្រះទ្រង់នឹងបណ្តេញប្រជាជនយូដា ចេញពីស្រុកកំណើតរបស់ខ្លួនមិនខាន។ ប៉ុន្តែ ព្រះទ្រង់មិនដែលឈប់ស្រឡាញ់រាស្រ្តទ្រង់ឡើយ។ ទ្រង់បានជំនុំជម្រះពួកគេ ដើម្បីបង្ហាញពួកគេឲ្យដឹងខ្លួនថា ពួកគេចាំបាច់ត្រូវងាកបែរទៅរកទ្រង់វិញ។ ដូចនេះ លោកសេផានាក៏បានលើកទឹកចិត្តប្រជាជនយូដា ឲ្យ “ស្វែងរកសេចក្តីសុចរិត និងសេចក្តីសុភាព(ឬការបន្ទាបខ្លួន)”(២:៣)។ បន្ទាប់មក ព្រះអម្ចាស់ ក៏បានប្រទានពួកគេនូវព្រះបន្ទូលដ៏ស្រទន់ ដោយសន្យាថា នឹងស្អាងពួកគេឡើងវិញ នៅពេលអនាគត។ គឺដូចដែលទ្រង់មានបន្ទូលថា ទ្រង់នឹងប្រមូលពួកគេឲ្យមូលមករកទ្រង់វិញ ហើយនៅពេលនោះ ទ្រង់នឹងនាំពួកគេឲ្យត្រឡប់មកស្រុកកំណើតវិញ(៣:២០)។ គេងាយនឹងថ្កោលទោស ចំពោះការបូកបញ្ចូលជំនឿគ្រីស្ទបរិស័ទ ជាមួយជំនឿសាសនាដទៃ ដូចនៅក្នុងពិធីមង្គលការ ដែលខ្ញុំបានចូលរួម។ ប៉ុន្តែ តាមពិត យើងរាល់គ្នាសុទ្ធតែងាយនឹងច្របល់សេចក្តីពិតរបស់ព្រះ ជាមួយវប្បធម៌របស់យើង។…
Read article