June 23, 2018

You are here:
ខ្ញុំជាកម្មសិទ្ធិរបស់ព្រះអង្គ

កាល​ខ្ញុំ​ទើប​តែ​មាន​អាយុ​២០​ឆ្នាំ ខ្ញុំ​បាន​រត់​គេច​ចេញ​ពី​ព្រះ កាន់​តែ​ឆ្ងាយ​ទៅ​ៗ។ ខ្ញុំ​បាន​ដើរ​លេង​ដល់​យប់​ជ្រៅ​នៅ​ពេល​យប់​មួយ ដូច​រៀង​រាល់​ពេល​យប់​ថ្ងៃ​សៅរ៍។ ប៉ុន្តែ ភ្លាម​ៗ​នោះ វា​ដូច​ជា​ចម្លែក ព្រោះ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា មាន​អ្វីជម្រុញ​ចិត្ត​ឲ្យ​ចង់​ទៅ​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ព្រះវិហារ​ដែល​លោក​ឪពុក​របស់​ខ្ញុំ បាន​ធ្វើ​ការ​ជា​គ្រូ​គង្វាល។ ខ្ញុំ​ក៏​បាន​ស្លៀក​ខោ​ខៅប៊យ ដែល​ស្លេក​ពណ៌ និង​អាវ​យឺត​កញ្ចាស់ ហើយ​ក៏​បាន​ចំហរ​លេវ​អាវ​​លើ​គេ ហើយ​ក៏​បាន​បើក​ឡានកាត់​ក្រុង។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​បាន​ចាំ​ថា ប៉ា​របស់​ខ្ញុំ​បាន​អធិប្បាយ​ព្រះ​បន្ទូល​អំពី​អ្វី​ទេ នៅ​ថ្ងៃ​នោះ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ចាំ​ថា គាត់​មាន​ក្តីអំណរ​ប៉ុណ្ណា ពេល​ដែល​បាន​ឃើញ​ខ្ញុំ​មក​ព្រះ​វិហារ។ គាត់​ក៏​បាន​ដាក់​ដៃ​ពី​លើ​ស្មា​ខ្ញុំ ហើយ​ក៏​បាន​ណែ​នាំ​ខ្ញុំ​ ឲ្យ​គេ​ឯង​បាន​ស្គាល់ គឺ​ដល់​អ្នក​ណា​ក៏​ដោយ​ដែល​គាត់​បាន​ជួប​នៅ​ថ្ងៃ​នោះ។ គាត់​ក៏​បាន​និយាយ​ដោយ​មោទនៈ​ភាព​ថា “នេះ​ជាកូន​ប្រុស​ខ្ញុំ!” ​ក្តី​អំណរ​របស់​គាត់​នៅ​ថ្ងៃ​នោះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​ខ្ញុំ​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប៉ះ​ពាល់ចិត្ត​ខ្ញុំ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ ព្រះ​ទ្រង់​បាន​បង្ហាញ​រូប​ភាព​របស់​ទ្រង់ ជា​ព្រះ​វរបិតា​ដែល​មាន​ក្តី​ស្រឡាញ់ គឺ​ដូច​ដែល​មាន​ចែង នៅ​ពេញ​ក្នុងព្រះ​គម្ពីរ។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤៤ ទន្ទឹម​នឹង​ការ​ថ្លែង​ព្រះ​បន្ទូល​ព្រ​មាន​ដល់​ពួក​អ៊ីស្រាអែល ហោរា​អេសាយ ក៏​បាន​នាំ​ព្រះ​រាជ​សារ​នៃ​សេចក្តី​ស្រឡាញ់​ជា​គ្រួសារ ដល់​ពួក​គេ​ផង​ដែរ។ ​គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ។ ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួតហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង”(ខ.២-៣)។…

Read article