June 29, 2018

You are here:
រូបភាពនៃសេចក្តីស្រឡាញ់

ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ថ្មី​មួយ ប្រចាំ​ថ្ងៃ។ រៀង​រាល់​ពេល​យប់ នៅ​ម៉ោង​ចូល​គេង យើង​បាន​ប្រមូល​ខ្មៅ​ដៃ​ពណ៌ និង​ដុត​ទៀន​មួយ​ដើម។ យើង​ក៏​បាន​ទូល​សូម​ព្រះ​ឲ្យ​បំភ្លឺ​ផ្លូវ​យើង ខណៈ​ពេល​ដែល​យើង​យក​សៀវភៅ​កត់​ត្រា​ចេញ​មក ហើយ​ក៏​បាន​គូរ ឬ​សរសេរ​ចម្លើយ សម្រាប់​សំណួរ​ពីរ តើ​ខ្ញុំ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ហើយ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ “ចាប់​តាំង​ពី​ដើម​រៀង​មក”(២យ៉ូហាន ១:៥)។ ហេតុ​នេះ​ហើយ បាន​ជា​លោក​យ៉ូហាន​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទីពីរ ទៅ​កាន់​ពួក​ជំនុំ​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រធាន​បទ ដែល​លោក​យ៉ូហាន​ចូល​ចិត្ត​ជាង​គេ នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​របស់​គាត់។ គាត់​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ដឹង​ថា យើង “កើត​មក​ពី​សេចក្តី​ពិត”​ ឬ​កំពុង​រស់​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ពេល​ដែល​យើងប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៣:១៨-១៩)។ ពេល​ដែល​ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​សេចក្តី​នេះ យើង​ក៏​បាន​ដឹង​ថា ក្នុង​ជីវិត​របស់​យើង សេចក្តី​ស្រឡាញ់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព​ដ៏​សាមញ្ញ ដូច​ជា ការ​ចែក​ឆ័ត្រ​ឲ្យ​គេ​ប្រើ នៅ​ពេល​ភ្លៀង ការ​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដែល​កំពុង​ពិបាក​ចិត្ត ឬ​ការ​ធ្វើ​ម្ហូបដែល​គេ​ចូលចិត្ត…

Read article