July 6, 2018

You are here:
សម្រស់ដែលបានលាក់កំបាំង

ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​បន្តិច​បន្តួច ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ពាក់​ឧបករណ៍​លិប​ទឹក ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន នៅ​ក្បែរ​ឆ្នេរ​កោះ​តូបាហ្គោ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​បាន​លិប​ទឹក​ហើយ ពួក​គេ​ក៏​បាន​ងើប​ពី​ទឹក​វិញ ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​លាន់​មាត់​ថា “មាន​ត្រី​រាប់​ពាន់​ក្បាល តាម​ប្រភេទ​ខុស​ៗ​គ្នា! ពិត​ជា​ស្រស់​ស្អាត​ណាស់! កូន​មិន​ដែល​បាន​ឃើញ​ត្រី​មាន​ពណ៌​ស្អាត​ចឹង​ទេ!” ដោយ​សារ​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្ទៃ​បឹង​ទឹក​សាប នៅ​ក្បែរ​ផ្ទះ​យើង នោះ​កូន​ៗ​របស់​ខ្ញុំ​អាច​ខក​ខាន​មិន​បាន​គយ​គន់​សម្រស់ ដែល​បាន​បង្កប់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ បើ​សិន​ជា​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លិប​ទឹក​សមុទ្រ នៅ​ថ្ងៃ​នោះ​ទេ។ ពេល​ហោរា​សាំយ៉ូអែល ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​កូន​ប្រុស​របស់​លោក​យ៉ូសេ ឲ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់ សម្រាប់​នគរ​អ៊ីស្រាអែល លោក​សាំយ៉ូអែល​ក៏​បាន​ឃើញ​លោក​អេលាប ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ ហើយ​ក៏បាន​ពេញ​ចិត្ត​នឹង​គាត់ ដោយ​មើល​តែ​សម្បក​ក្រៅ ។ លោក​ហោរា​គិត​ថា គាត់​បាន​រក​ឃើញ​មនុស្ស​ត្រូវ​ហើយ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​បដិសេធន៍​មិន​ព្រម​រើស​លោក​អេលាប។ ព្រះ​ទ្រង់​ក៏​បាន​រំឭក​លោក​សាំយ៉ូអែល​ថា ទ្រង់ “​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”​(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ លោក​សំាយ៉ូអែល​ក៏​បាន​សួរ​រក​កូន​ប្រុស​ផ្សេង​ទៀត។ ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ មិន​មាន​វត្ត​មាន​នៅ​ពេលនោះ​ទេ ព្រោះ​គាត់​កំពុង​មើល​ថែរ​ចៀម​របស់​គ្រួសារ​គាត់។ គេ​ក៏​បាន​ទៅ​ហៅ​ដាវីឌ​ឲ្យ​មក ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បង្គាប់​លោក​សាំយ៉ូអែល ឲ្យ​ចាក់​ប្រេង​តាំង​ឲ្យ​គាត់។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ហើយ​មិន​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​ដែល​នៅ​ខាង​ក្នុង​ឡើយ…

Read article