ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!
ចូរយើងនឹកស្រមៃអំពីឪពុកឬម្តាយម្នាក់ ដែលឈ្ងោកមករកកូនរបស់ខ្លួន ដោយប្រើម្រាមដៃដាក់ថ្មមៗ ពីមុខច្រមុះ និងបបូរមាត់ខ្លួន ហើយនិយាយប្រាប់កូនឲ្យរំងាប់អារម្មណ៍។ ឥរិយ៉ាបថ និងពាក្យសម្តីដ៏សាមញ្ញនេះ គឺដើម្បីកម្សាន្តចិត្ត និងរំងាប់អារម្មណ៍របស់ក្មេងតូច ដែលកំពុងតែស្ថិតនៅក្នុងសភាពខកចិត្ត ការមិនសប្បាយចិត្ត ឬការឈឺចាប់។ ទិដ្ឋភាពដូចនេះ បានកើតមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយមនុស្សភាគច្រើនបានធ្វើ ឬបានទទួលនូវការបង្ហាញចេញនូវសេចក្តីស្រឡាញ់យ៉ាងដូចនេះ។ ពេលដែលខ្ញុំជញ្ជឹងគិត អំពីបទគម្ពីរ ទំនុកដំកើង ១៣១:២ ខ្ញុំក៏បាននឹកឃើញរឿងនេះ។ ភាសា និងភាពស៊ីសង្វាក់ ក្នុងបទគម្ពីរទំនុកដំកើងនេះ បានបង្ហាញថា ស្តេចដាវីដែលជាអ្នកនិពន្ធទំនុកមួយនេះ បានពិសោធន៍នឹងការអ្វីមួយ ដែលនាំឲ្យគាត់មានការជញ្ជឹងគិតព្រះបន្ទូលព្រះ។ តើអ្នកធ្លាប់ពិសោធន៍នឹងការខកចិត្ត ឬបរាជ័យ ដែលនាំឲ្យអ្នកមានការអធិស្ឋាន ដោយការជញ្ជឹងគិតព្រះបន្ទូលព្រះដែរឬទេ? តើអ្នកធ្វើដូចម្តេច ពេលដែលអ្នកបានដួលចុះ ដោយសារកាលៈទេសៈនៃជីវិត? ពេលដែលអ្នកបានធ្លាក់ការប្រឡង ឬបាត់បង់ការងារ ឬទំនាក់ទំនងរបស់អ្នកបានបញ្ចប់? សម្រាប់ស្តេចដាវីឌវិញ ទ្រង់បានបើកចំហរចិត្ត ថ្វាយព្រះអម្ចាស់ ហើយក៏បានឆែកពិនិត្យ និងរៀបចំចិត្តខ្លួនឯងឡើងវិញ ដោយភាពស្មោះត្រង់(ទំនុកដំកើង ១៣១:១)។ ទ្រង់ក៏ទទួលបានសន្តិភាពនៅក្នុងស្ថានភាពដ៏ពិបាករបស់ទ្រង់ ដោយរកបានការស្កប់ចិត្ត ដូចក្មេងតូចដែលស្កប់ចិត្ត ពេលដែលបាននៅជាមួយម្តាយខ្លួន(ខ.២)។ កាលៈទេសៈនៃជីវិតមានការផ្លាស់ប្តូរ ហើយជួនកាល យើងត្រូវដួលចុះ។ តែយើងនៅតែអាចមានក្តីសង្ឃឹម…
Read article