យុថ្កា សម្រាប់ពេលយើងភ័យខ្លាច
តើអ្នកជាមនុស្សដែលមានការព្រួយបារម្ភច្រើនឬ? ខ្ញុំជាមនុស្សដែលមានការព្រួយបារម្ភ។ ខ្ញុំតយុទ្ធនឹងការថប់បារម្ភ ស្ទើររៀងរាល់ថ្ងៃ។ ខ្ញុំព្រួយបារម្ភអំពីរឿងធំ។ ខ្ញុំព្រួយបារម្ភអំពីរឿងតូចៗ។ ជួនកាល ខ្ញុំហាក់ដូចជាមានការព្រួយបារម្ភគ្រប់រឿង។ កាលខ្ញុំនៅក្នុងវ័យជំទង់ ខ្ញុំបានទូរស័ព្ទទៅរកប៉ូលីស ពេលដែលខ្ញុំបាត់មិនឃើញឪពុកម្តាយខ្ញុំ ត្រឡប់មកផ្ទះ ប្រហែលបួនម៉ោង។ ព្រះគម្ពីរបានប្រាប់យើងម្តងហើយម្តងទៀត កុំឲ្យមានការភ័យខ្លាច។ ដោយសារសេចក្តីល្អ និងអំណាចចេស្តារបស់ព្រះ ហើយដោយសារទ្រង់បានចាត់ព្រះយេស៊ូវ ឲ្យមកសុគតជួសយើង ហើយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានដឹកនាំយើង នោះយើងមិនត្រូវឲ្យការភ័យខ្លាចគ្រប់គ្រងជីវិតយើងឡើយ។ យើងអាចជួបការពិបាកជាច្រើន ប៉ុន្តែ ព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើង ក្នុងគ្រប់ការទាំងអស់។ ពេលដែលខ្ញុំស្ថិតក្នុងពេលដែលមានការភ័យខ្លាច ខ្ញុំបានរកឃើញជំនួយដ៏អស្ចារ្យ នៅក្នុងបទគម្ពីរ អេសាយ ៥១:១២-១៦។ ក្នុងបទគម្ពីរនេះ ព្រះទ្រង់បានរំឭករាស្រ្តរបស់ទ្រង់ ដែលបានជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរថា ទ្រង់នៅតែគង់នៅជាមួយពួកគេ ហើយព្រះវត្តមានទ្រង់ ក៏កម្សាន្តចិត្តពួកគេជានិច្ច។ ទោះអ្វីៗហាក់ដូចជាអាក្រក់យ៉ាងណាក៏ដោយ ទ្រង់ ជាអ្នកដែលកម្សាន្តចិត្តយើងរាល់គ្នា គឺដូចដែលទ្រង់បានមានបន្ទូលតាមរយៈហោរាអេសាយស្រាប់(ខ.១២)។ ខ្ញុំស្រឡាញ់ ព្រះបន្ទូលសន្យាមួយនេះ។ ព្រះបន្ទូលសន្យាទ្រង់បានធ្វើជាយុថ្កាជួយឲ្យព្រលឹងខ្ញុំមានភាពនឹងនរ។ ខ្ញុំបានតោងព្រះបន្ទូលសន្យាមួយនេះ ម្តងហើយម្តងទៀត ពេលដែលខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច និងនៅពេលដែលខ្ញុំមានអារម្មណ៍ថា “កំហុសច្រំដែល”របស់ខ្ញុំ បានសង្កត់មកលើខ្ញុំ (ខ.១៣)។ តាមរយៈបទគម្ពីរនេះ ព្រះទ្រង់បានក្រើនរំឭកខ្ញុំ ឲ្យងាកចេញពីការភ័យខ្លាចរបស់ខ្ញុំ…
Read article