ជម្រកពេលមានព្យុះភ្លៀង
កាលខ្ញុំរស់នៅ ក្នុងរដ្ឋអូក្លាហូម៉ា ខ្ញុំមានមិត្តភក្តិម្នាក់ ដែលចូលចិត្តដេញតាមខ្យល់កូចយក្សថូនេដូ។ លោកចន បានតាមដានខ្យល់កួចយក្ស យ៉ាងប្រុងប្រយ័ត្ន តាមរយៈការទំនាក់ទំនង ជាមួយអ្នកដេញតាមខ្យល់កួចយក្សដទៃទៀត និងពឹងផ្អែកលើរ៉ាដាប្រចំាតំបន់ ដោយព្យាយាមនៅចម្ងាយដែលមានសុវត្តិភាព ពីខ្យល់កួចយក្សនោះ ខណៈពេលដែលគាត់សង្កេតមើលដំណើរដ៏ហិនហោចរបស់វា ដើម្បីឲ្យគាត់អាចរាយការណ៍ដល់ប្រជាជន អំពីការផ្លាស់ប្តូរភ្លាមៗរបស់វា ដែលអាចនាំឲ្យមានគ្រោះមហន្តរាយ។ ថ្ងៃមួយ ខ្យល់កួចយក្សដែលកំពុងកួចនាំពពកយ៉ាងខ្មួចខ្មាញ់ ស្រាប់តែផ្លាស់ប្តូរទិសដៅភ្លាមៗ ធ្វើឲ្យលោកចនប្រញាប់រត់គេចចេញពីគ្រោះថ្នាក់។ អរគុណព្រះអង្គ ដែលគាត់បានរកឃើញជម្រក ហើយក៏បានរួចជីវិត។ បទពិសោធន៍ដែលលោកចនបានជួបកាលពីរសៀលថ្ងៃនោះ បានធ្វើឲ្យខ្ញុំគិត អំពីផ្លូវដ៏គ្រោះថ្នាក់មួយទៀត គឺ អំពើបាប ក្នុងជីវិតយើង។ ព្រះគម្ពីរបានប្រាប់យើងថា “ដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ។ រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់”(យ៉ាកុប ១:១៤-១៥)។ ការល្បួងមានការផ្លាស់ប្តូរ។ ពីដំបូង យើងគិតថា វាហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែ មិនយូរប៉ុន្មាន វាអាចធ្វើឲ្យមានភាពក្រឡាប់ចក្រ និងច្របូកច្របល់ ក្នុងជីវិតយើង។ ប៉ុន្តែ ពេលដែលការល្បួងគំរាមកំហែងជីវិតយើង ព្រះទ្រង់ប្រទានឲ្យយើងមានជម្រក ដើម្បីការពារខ្យល់ព្យុះដ៏សាហាវនោះបាន។ ព្រះបន្ទូលព្រះ បានប្រាប់យើងថា ទ្រង់នឹងមិនដែលល្បួងយើងឡើង ហើយពេលយើងចាញ់ល្បួង…
Read article