July 27, 2018

You are here:
ការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ហូរហៀ

នៅ​ថ្ងៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ អ័ឡាន(Alan)ស្វាមី​ខ្ញុំ បាន​ទិញ​ផ្កា​ស្រស់​ៗ​មួយ​បាច់​ធំ ឲ្យ​ខ្ញុំ។ កាល​នោះ​គាត់​បាន​បាត់​បង់​ការងារ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ហ៊ុន​របស់​គាត់​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ  ដូច​នេះ ខ្ញុំ​មិន​បាន​រំពឹង​ថា គាត់​នឹង​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ស្ម័គ្រ យ៉ាង​ដូច​នេះ​ទៀត​ឡើយ។ ប៉ុន្តែ នៅ​ថ្ងៃ​ខួបអាពាហ៍​ពិពាហ៍​លើក​ទី​១៩​របស់​យើង ផ្កា​ដែល​បាន​រីក​ឡើង យ៉ាង​ស្រស់​ស្អាត បាន​ស្វាគមន៍​ខ្ញុំ ពី​លើ​ទីតាំង​របស់​វា នៅ​លើ​តុអាហារ​របស់​យើង។ ដោយ​សារ​គាត់​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​បន្ត​ប្រពៃណី​មួយ​នេះ ដែល​យើង​បាន​ធ្វើ​ប្រចាំ​ឆ្នាំ  នោះ​គាត់​ក៏​បាន​សន្សំ​លុយ​ខ្លះ​ៗ​ជា​រៀង​រាល់​ខែ ដើម្បី​ឲ្យ​គាត់​អាច មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ផ្ទាល់​ខ្លួន​នេះ។ ស្វាមី​របស់​ខ្ញុំ​បាន​រៀប​គម្រោង​ធ្វើ​ការ​បង្ហាញ​ចេញ​ នូវ​ភាព​សប្បុរស​ដ៏​ក្លៀវក្លា​នេះ គឺ​ស្រដៀង​ទៅ​នឹង​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ធ្វើ តាម​រយៈ​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស។ លោក​សាវ័ក​បាន​សរសើរ​ពួក​ជំនុំ​មួយ​នេះ សម្រាប់​ការ​ដាក់​ដង្វាយ ដោយ​អស់​ពី​ចិត្ត និង​ដោយ​ចិត្ត​ឆេះ​ឆួល(២កូរិនថូស ៩:២,៥) ដោយ​រំឭក​ពួក​គេ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​សប្បុរស និង​អំណរ(ខ.៦-៧)។ សរុប​មក គ្មាន​នរណា​ម្នាក់ ដែល​បាន​ឲ្យ ច្រើន​ជាង​ព្រះ​ដ៏​ផ្គត់​ផ្គង់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​នៃ​យើង ដែល​តែង​តែ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង​(ខ.៨-១០)។ យើង​អាច​មាន​ចិត្ត​សប្បុរស នៅ​ក្នុង​ការ​ឲ្យ ក្នុង​ការ​គ្រប់​យ៉ាង ដោយ​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្រះ​អម្ចាស់​បំពេញ​សេចក្តី​ត្រូវ​ការ ទាំង​ខាង​សម្ភារៈ អារម្មណ៍ និង​វិញ្ញាណ​របស់​យើង​(ខ.១១)។ ខណៈ​ពេល​ដែល​យើង​ធ្វើ​អំណោយ ឬ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​ជា​ម្ចាស់ សម្រាប់​អ្វី​ៗ​ដែល​ទ្រង់​បាន​ប្រទាន​យើង។ យើង​ថែម​ទាំង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ…

Read article