សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង
កាលខ្ញុំនៅក្នុងវ័យ១៩ឆ្នាំ មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងអំឡុងពេលនៃសប្តាហ៍ និងខែបន្ទាប់ពីហេតុការណ៍នោះកើតឡើង ខ្ញុំមានការពិបាកចិត្ត គឺដូចជាកំពុងតែដើរនៅក្នុងរូងនៃការសោកសង្រេង ជារៀងរាល់ថ្ងៃ។ ការឈឺចាប់បណ្តាលមកពីការបាត់បង់មនុស្សម្នាក់ ដែលនៅក្មេងខ្ចីយ៉ាងនេះ បានធ្វើឲ្យខ្ញុំមិនអាចគិតអ្វីឲ្យបានស្រឡះ ហើយនៅពេលខ្លះ ខ្ញុំថែមទាំងផ្លឹក មិនដឹងថា មានអ្វីកំពុងកើតឡើង នៅជុំវិញខ្លួនឯងទៀតផង។ ខ្ញុំមានអារម្មណ៍ថាងងឹតងងល់យ៉ាងខ្លាំង ដោយសារការឈឺចាប់ និងទុក្ខសោក បានជាខ្ញុំមិនអាចគិតឃើញព្រះជាម្ចាស់។ ក្នុងបទគម្ពីរលូកា ជំពូក ២៤ ពួកសិស្សពីរនាក់ មានការភ័ន្តភាំង និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីព្រះយេស៊ូវបានសុគត បានជាពួកគេ មិនដឹងថា ខ្លួនកំពុងតែដើរជាមួយព្រះ ដែលជាគ្រូរបស់ពួកគេ ដែលបានមានព្រះជន្មរស់ឡើងវិញ ទោះបីជាទ្រង់បានពន្យល់ពួកគេ នូវបទគម្ពីរ ដែលបានចែងអំពីមូលហេតុ ដែលព្រះសង្រ្គោះ ត្រូវសុគត ហើយមានព្រះជន្មរស់ឡើងវិញក៏ដោយ។ ទាល់តែដល់ពេលដែលទ្រង់យកនំប៉័ងមកកាច់ចែកពួកគេ ទើបពួកគេមើលទ្រង់ស្គាល់(ខ.៣០-៣១)។ អ្នកដើរតាមព្រះយេស៊ូវបានឃើញព្រះយេស៊ូវសុគត ក្នុងសភាពក៏គួរឲ្យតក់ស្លត់ តែទោះជាយ៉ាងណាក៏ដោយ ការមានព្រះជន្មឡើងវិញរបស់ទ្រង់ បាននាំឲ្យពួកគេមានសេចក្តីសង្ឃឹមឡើងវិញ។ មានពេលខ្លះ យើងអាចមានអារម្មណ៍ធ្លាក់ទឹកចិត្ត ដោយការភ័ន្តភាំង ឬការសោកសង្រេង គឺមិនខុសពីពួកសាវ័ករបស់ទ្រង់ទេ។ ប៉ុន្តែ យើងអាចរកឃើញសេចក្តីសង្ឃឹម និងការកម្សាន្តចិត្ត ដោយដឹងថា ព្រះយេស៊ូវជាព្រះដ៏រស់…
Read article