អំណរក្នុងការចែកទាន ឬការឲ្យ
មានពេលមួយ ខ្ញុំជួបរឿងក្រៀមក្រំ ពេញមួយសប្ដាហ៍។ ខ្ញុំមានអារម្មណ៍ល្វើយ មិនចង់ធ្វើការងារអ្វីទាំងអស់ ហើយខ្ញុំក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ។ ជិតដល់ចុងសប្តាហ៍ ខ្ញុំក៏បានទទួលដំណឹងថា អ៊ុំស្រីរបស់ខ្ញុំម្នាក់ មានជំងឺខូចតម្រងនោម។ ខ្ញុំដឹងថា ខ្ញុំត្រូវតែទៅសួរសុខទុក្ខគាត់ ផ្ទុយទៅវិញ ខ្ញុំបែរជាមានអារម្មណ៍ថា ចង់ពន្យាពេលទៅសួរសុខទុក្ខគាត់ទៅវិញ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ បានព្យាយាមទៅផ្ទះគាត់ឲ្យខានតែបាន ដែលនៅទីនោះ យើងក៏បានបរិភោគអាហារ ជជែកគ្នាលេង ហើយអធិស្ឋានជាមួយគ្នា។ មួយម៉ោងក្រោយមក ខ្ញុំបានធ្វើដំណើរចេញពីផ្ទះគាត់ ដោយទទួលអាម្មណ៍ស្រស់ស្រាយ ជាលើកដំបូង ក្នុងរយៈពេលមួយសប្តាហ៍នោះ។ តាមពិត ការផ្តោតទៅលើសុខទុក្ខរបស់អ្នកដទៃ ជាជាងផ្តោតទៅលើខ្លួនឯង បានជួយឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង។ អ្នកជំនាញផ្នែកចិត្តសាស្រ្តបានរកឃើញថា ការធ្វើទាន ឬការឲ្យ អាចបង្កើតឲ្យមានការស្កប់ចិត្ត ពេលដែលអ្នកឲ្យ បានមើលឃើញថា អ្នកទទួលមានការដឹងគុណចំពោះការឲ្យនោះ។ អ្នកជំនាញមួយចំនួន ថែមទាំងបានជឿថា មនុស្សមាន ចិត្តសប្បុរស តាំងពីកំណើតមក! ប្រហែលមកពីហេតុនេះហើយ នៅពេលដែលសាវ័កប៉ុលលើកទឹកចិត្តដល់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ឲ្យកសាងសហគមន៍នៃសេចក្តីជំនឿ គាត់ក៏បានលើកទឹកចិត្តពួកគេឲ្យជួយអ្នកដែលទន់ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុននោះ គាត់បានដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ដែលឲ្យ…
Read article