August 19, 2018

You are here:
អ្នកបង្កើតដ៏អស្ចារ្យ

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ថត​រូប​ជា​លក្ខណៈ​កម្សាន្ត ខ្ញុំ​ចូល​ចិត្ត​ផ្ដិត​យក​រូប​ភាព​នៃ​ស្នា​ព្រះ​ហស្ត​ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដោយ​ភាព​ប៉ិន​ប្រសប់។ ខ្ញុំ​ដឹង​ថា ​​ស្នាម​អង្គុលី​របស់​ទ្រង់  បាន​ជាប់​នៅ​ត្របក​ផ្កា​នីមួយ​ៗ ហើយ​នៅ​លើ​កាំ​រស្មី​នៃ​ព្រះអាទិត្យ​រះ និង​លិច ព្រម​ទាំង​នៅ​លើ​ផ្ទាំង​ទស្ស​នីយភាព​នៃ​ផ្ទៃ​មេឃ ដែល​មាន​ពពក និង​ពន្លឺ​ផ្កាយ​ភ្លឺ​ផ្លេក។​ ម៉ាស៊ីន​ថត​របស់​ខ្ញុំ​អាច​ពង្រីក​រូប​ភាព​បាន​ច្បាស់​ល្អ ដូច្នេះ​ហើយ ​ខ្ញុំ​ក៏​អាច​ថត​រូប​សត្វ ដែល​ទ្រង់​បាន​បង្កើត​ផង​ដែរ។ ខ្ញុំ​ថត​បាន​សត្វ​កំប្រុក​ជា​ច្រើន​ប៉ុស្ទ ពេល​ពួក​វា​កំពុង​ប្រលែង​គ្នា​ចចេច​ចាច នៅ​លើ​ដើម​សារី ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ។ ខ្ញុំ​ក៏​បាន​ថត​រូប​សត្វ​មេ​អំបៅ ដែល​កំពុង​បើក​បិទ​ស្លាប​ចុះ​ឡើង​ៗ ហើយ​និង​សត្វ​កន្ធាយ​សមុទ្រ ដែល​កំពុង​សំដិល​ខ្លួន នៅ​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ខ្មៅ ដែល​មាន​ថ្ម​ច្រើន។​ រូប​ថត​ដ៏​ល្អ​ឯក​នីមួយ​ៗ ជំរុញ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​នៃ​ខ្ញុំ​ ដែល​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ។​ មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ខណៈ​ពេល​ដែល​ខ្ញុំ​ស្ងើច​សរសើរ​ស្នា​ព្រះ​ហស្ត​ដ៏វិសេស​វិសាល​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ អ្នក​និពន្ធ​ព្រះ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០៤ បាន​ច្រៀង​សរសើរ​ អំពី​ស្នា​ព្រះហស្ត​ដ៏​ប្រណិត​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ(ខ.២៤)។ គាត់​បាន​ពណ៌នា​ថា “សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ ​មាន​របស់​រវើក​ឥត​គណនា (ខ.​២៥)។ ហើយ​គាត់​ក៏​មាន​អំណរ​ជា​ខ្លាំង ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​សារ​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ទាំង​ស្រុង​ ជា​និច្ច ចំពោះ​ស្នា​ព្រះ​ហស្ត​ទ្រង់​(ខ.២៧-៣១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​បាន​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ជីវិត​ដែល​ព្រះ​ទ្រង់​ប្រទាន បាន​ជា​គាត់​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​ថ្វាយ​ទ្រង់​ថា “កាល​នៅ​មាន​ជីវិត​នៅ​ឡើយ…

Read article