សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ
កាលពីក្មេង ខ្ញុំបានរៀនអធិស្ឋានជាលើកដំបូងថា “ពេលនេះ ទូលបង្គំចូលគេង សូមព្រះអម្ចាស់ថែរក្សាព្រលឹងរបស់ទូលបង្គំ . . .”។ ឪពុកម្តាយខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះអធិស្ឋានដូចនេះ ហើយក្រោយមក ខ្ញុំក៏បានបង្រៀនកូនៗរបស់ខ្ញុំ តាំងពីពួកគេនៅតូចផងដែរ។ កាលខ្ញុំនៅក្មេង ខ្ញុំពិតជាបានទទួល នូវការកម្សាន្តចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានថ្វាយខ្លួន ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដោយការអធិស្ឋានយ៉ាងដូចនេះ មុនពេលចូលដំណេក។ ការអធិស្ឋានរបស់ខ្ញុំ មានលក្ខណៈស្រដៀង នឹងការអធិស្ឋាន ដែលបានកត់ទុក នៅក្នុង “កណ្ឌនៃការអធិស្ឋាន” ក្នុងព្រះគម្ពីរបរិសុទ្ធ គឺកណ្ឌគម្ពីរទំនុកដំកើង។ អ្នកប្រាជ្ញផ្នែកព្រះគម្ពីរខ្លះ បានលើកឡើងថា ឃ្លាដែលថ្លែងថា «ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់» គឺជាការអធិស្ឋាន ពេលចូលដំណេក សម្រាប់ក្មេងៗ ដែលគេបានបង្រៀននៅជំនាន់ព្រះយេស៊ូវ។ អ្នកប្រហែលនៅចាំការអធិស្ឋានចុងក្រោយរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូវបានបន្ថែមពាក្យ “ព្រះវរបិតា” (លូកា ២៣:៤៦) នៅក្នុងការអធិស្ឋាននេះ។ កាលដែលព្រះយេស៊ូវបានអធិស្ឋាន ជាពាក្យទាំងនោះ មុនពេលដែលទ្រង់សុគត គឺទ្រង់បានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយព្រះវរបិតា ហើយក៏បានបញ្ជាក់ដល់ពួកអ្នកជឿទ្រង់ថា ពួកគេនឹងបានទៅឯដំណាក់នៃព្រះវរបិតា ជាមួយនឹងទ្រង់ដែរ (យ៉ូហាន ១៤:៣)។ ព្រះយេស៊ូវបានសុគត…
Read article