អ្នកថ្វាយដោយចិត្តសប្បុរស
មានពេលមួយ ពួកជំនុំរបស់ខ្ញុំបានធ្វើការរំឭក អំពីការគ្រប់យ៉ាង ដែលព្រះទ្រង់បានធ្វើកន្លងមក ក្នុងប្រវត្តិនៃពួកជំនុំរបស់ យើង។ បន្ទាប់មក ក្រុមអ្នកដឹកនាំបានធ្វើបទបង្ហាញ ទៅកាន់សមាជិកពួកជំនុំទាំងមូល នូវសំណើរសុំ ឲ្យមានការសាងសង់ក្លឹបហាត់ប្រាណថ្មីមួយ ដើម្បីជួយឲ្យយើងអាចបម្រើដល់សហគមន៍ បានកាន់តែប្រសើរឡើង។ ក្រុមអ្នកដឹកនាំក៏បានប្រកាសថា ពួកគេនឹងធ្វើការសន្យាជាលាយលក្ខណ៍អក្សរមុនគេ ថានឹងដាក់ដង្វាយឧបត្ថម្ភ សម្រាប់ការសាងសង់នេះ។ ដំបូងឡើយ ខ្ញុំបានអធិស្ឋានទាំងចិត្តរារែក ដោយភាពអាត្មានិយម ព្រោះមិនចង់ថ្វាយប្រាក់ លើសពីចំនួនដែលយើងបានប្ដេជ្ញាចិត្តថ្វាយរួច ហើយ។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំក៏បានព្រមចិត្តគ្នា អធិស្ឋានសម្រាប់ដំណើរការសាងសង់នោះ។ ខណៈពេលដែលយើងកំពុងគិត អំពីការទាំងអស់ ដែលព្រះនៅតែបន្តផ្គត់ផ្គង់ ដល់យើង ទីបំផុត យើងក៏បានសម្រេចចិត្ត បន្ថែមការថ្វាយដង្វាយ ប្រចាំខែ។ ជាលទ្ធផល ដង្វាយសរុបដែលបានមកពីគ្រប់ក្រុមគ្រួសារ នៃព្រះវិហាររបស់យើង មានចំនួនគ្រប់គ្រាន់ ដើម្បីចំណាយទៅលើការសាងសង់អគាររួចរាល់ទាំងស្រុង។ យើងក៏បានអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់បានប្រើប្រាស់ក្លឹបហាត់ប្រាណនោះ តាមមធ្យោបាយជាច្រើន ដើម្បីធ្វើពិធីសម្រាប់សហគមន៍ ចាប់តាំងពីពួកយើងបានសម្ភោធបើកឲ្យប្រើប្រាស់មក។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញស្ដេចដាវីឌ ដែលជាអ្នកថ្វាយដ៏សទ្ធាម្នាក់ទៀត។ ទោះបីជាព្រះអម្ចាស់មិនបានជ្រើសរើសស្ដេចដាវីឌ ឲ្យស្អាងព្រះវិហារថ្វាយព្រះអង្គក៏ដោយ ក៏ទ្រង់នៅតែបានថ្វាយគ្រប់អស់ទាំងធនធានដែលទ្រង់មាន សម្រាប់គម្រោងសាងសង់នោះ(១របាក្សត្រ ២៩:១-៥)។ ពួកមន្រ្តីថ្នាក់ក្រោមរបស់ទ្រង់ ក៏បានថ្វាយដង្វាយ យ៉ាងសប្បុរសផងដែរ(ខ.៦-៩)។ ស្ដេចដាវីឌជ្រាបថា…
Read article