September 1, 2018

You are here:
ទឹកចិត្តរបស់លោកមីកលីយ៉ូ

ពេល​ដែល​លោក​ប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់​មក​ការិយាល័យ​ប៉ូលីស​វិញ គាត់​ក៏​បាន​ផ្អែក​ទៅ​លើ​ជញ្ជាំង ដោយ​មាន​ការ​នឿយ​ហត់​ពេក​។ មុន​នោះ​បន្តិច មាន​គេ​ទូរស័ព្ទ​មកប្តឹង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។​ ហើយ​ដោយ​ព្រោះ​តែ​រឿង​ក្ដីនេះ គាត់​ត្រូវ​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​វេណ​ធ្វើ​ការ​របស់​គាត់។ អំពើ​ហិង្សា​នោះ​បណ្តាល​ឲ្យ​បុរស​ដែល​ជា​មិត្ត​ប្រុស​ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន ចំណែក​ឯ​កូន​ស្រី​តូច ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ ហើយ​ស្រ្តី​ជា​ម្ដាយ​ដែល​កំពុង​ភ័យ​ញ័រ ​មាន​ការ​ភ័ន្ត​ភាំង​ ដោយ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ជួប​រឿង​បែប​នេះ។ ការ​ប្តឹង​តាម​ទូរស័ព្ទ​នេះ បាន​ធ្វើ​ឲ្យ​អំពល់​ទុក្ខ​ដល់​មន្រ្តី​នគរ​បាល​វ័យ​ក្មេង​រូប​នេះ អស់​រយៈ​ពេល​យ៉ាង​យូរ។ លោក​នាយ​របស់​គាត់​បាន​មាន​ប្រសាសន៍ ដោយ​ក្ដី​អាណិត​អាសូរ​ថា “ក្នុង​រឿង​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទេ”។ ប៉ុន្តែ វា​មិន​ពិត​ដូច​ពាក្យ​គាត់​និយាយ​ទេ។ មន្ត្រី​នគរ​បាល​ខ្លះ ហាក់​ដូច​ជា​អាច​ទុក​ការងារ​ចោល នៅ​ពេល​ដែល​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ។ ប៉ុន្តែ លោក​វិគ មីកលីយ៉ូ​មិន​ធ្វើ​ដូច្នោះ​ទេ ជា​ពិសេស​ចំពោះ​ករណី​ដ៏​លំបាក​មួយ​នេះ។ ទឹក​ចិត្ត​របស់​លោក​មីកលីយ៉ូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូវ។ មាន​ពេល​មួយ ពួក​សិស្សរបស់​ទ្រង់​បាន​មក​រក​ទ្រង់ ហើយ​សួរ​ទ្រង់​ថា “តើ​អ្នក​ណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌?”(ម៉ាថាយ ១៨:១)។ នៅ​ពេល​នោះ ទ្រង់បាន​ហៅ​កូន​ក្មេង​តូច​ម្នាក់ មក​ឯ​ទ្រង់ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជាកូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ពុំ​បាន​ឡើយ” (ខ.៣)។ បន្ទាប់​មក ទ្រង់​បាន​ដាស់​តឿន​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​​ឲ្យ​នរណា ធ្វើ​ឲ្យ​កូន​តូច​ណា​ម្នាក់​រវាត​ចិត្ត​ឡើយ​(ខ.៦)។ តាម​ពិត​ទៅ កូន​ក្មេង​តូច​ៗ​ពិសេស​ណាស់…

Read article