ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់
មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយគ្រួសារខ្ញុំ ក្នុងចំណោមហ្វូងមនុស្សជាច្រើន។ ខ្ញុំក៏បានប៉ះស្មាកូនប្រុសខ្ញុំ ហើយប្រាប់គាត់ថា យើងត្រូវដើរតាមផ្លូវនេះ ទើបតាមទាន់ម្តាយ និងប្អូនស្រីគាត់ ដែលនៅខាងមុខយើង។ ខ្ញុំបានធ្វើដូចនេះកាន់តែញឹកញាប់ ខណៈពេលដែលពេលវេលាកាន់តែរំគិលទៅមុខ នៅក្នុងសួនកម្សាន្ត ដែលក្រុមគ្រួសារខ្ញុំកំពុងចូលទស្សនា។ គាត់ក៏បានចាប់ផ្ដើមធុញ ហើយកាន់តែងាយបែកអារម្មណ៍។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ មិនព្យាយាមដើរតាមពួកគេ? បន្ទាប់មក ខ្ញុំក៏បានសួរខ្លួនឯងវិញថាតើខ្ញុំបានធ្វើដូចគាត់ ប៉ុន្មានដងហើយ? តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានងាកបែរចេញពីការដើរតាម ហើយស្ដាប់បង្គាប់ព្រះ ដោយធ្លាក់ក្នុងការល្បួង ដែលនាំខ្ញុំឲ្យដេញតាម អ្វីដែលខ្ញុំចង់បាន ជាជាងស្វែងរកផ្លូវទ្រង់? សូមយើងគិតអំពីពាក្យរបស់ហោរាអេសាយ ដែលព្រះជាម្ចាស់ បានបង្គាប់ឲ្យថ្លែងប្រាប់ប្រជាជនអ៊ីស្រាអែលថា “ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ” (អេសាយ ៣០:២១)។ នៅដើមជំពូកនេះ ព្រះទ្រង់បានស្ដីបន្ទោសរាស្ដ្ររបស់ទ្រង់ ចំពោះការបះបោររបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា ប្រសិនបើពួកគេពឹងផ្អែកកម្លាំងរបស់ព្រះអង្គ ជាជាងទុកចិត្តលើផ្លូវរបស់ខ្លួនឯង(ខ.១៥) នោះទ្រង់នឹងបង្ហាញភាពទន់ភ្លន់ និងការអាណិតអាសូរ ដល់ពួកគេ(ខ.១៨)។ ព្រះទ្រង់បង្ហាញសេចក្ដីសប្បុរសរបស់ទ្រង់ដល់យើង តាមរយៈសេចក្តីសន្យាថា នឹងដឹកនាំយើង ដោយព្រះវិញ្ញាណរបស់ទ្រង់។ ការនោះអាចកើតឡើងបាន នៅពេលយើងទូលថ្វាយទ្រង់ ពីបំណងចិត្តរបស់យើង…
Read article