សួរព្រះជាម្ចាស់ជាមុនសិន
ក្នុងរយៈពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ ខ្ញុំបានខិតខំស្វែងយល់ អំពីចំណង់ចំណូលចិត្ដរបស់ភរិយាខ្ញុំ។ តើគាត់ចង់ញ៉ាំអាហារពេលល្ងាច ដ៏ស្ងប់ស្ងាត់នៅផ្ទះ ឬទៅញ៉ាំអាហារ នៅភោជ្ជនីយដ្ឋានថ្លៃៗ? តើវាមិនអីទេឬ ដែលខ្ញុំទៅចំណាយពេលជាមួយមិត្តភក្តិប្រុសៗ ឬគាត់រំពឹងថា ខ្ញុំនឹងទុកពេលទំនេរ ចុងសប្តាហ៍សម្រាប់គាត់? មានពេលមួយ ខ្ញុំមិនបានទាយស្មាន និងធ្វើការសម្រេចចិត្តតែម្នាក់ឯងទេ ផ្ទុយទៅវិញ ខ្ញុំក៏បានសួរគាត់ថា តើគាត់ចង់បានមួយណា? គាត់ក៏បានឆ្លើយ ដោយញញឹមយ៉ាងកក់ក្តៅថា ខ្ញុំរើសយកមួយណា ក៏បានដែរ។ គាត់សប្បាយចិត្តណាស់ ដែលខ្ញុំបានគិតដល់គាត់។ ពេលខ្លះ ខ្ញុំពិតជាចង់ដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ហើយតើទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំជ្រើសរើសការងារមួយណា។ បើគ្រាន់តែអធិស្ឋានទូលសូមការដឹកនាំ និងអានព្រះគម្ពីរ គឺមិនទាន់គ្រប់គ្រាន់ល្មម នឹងឲ្យខ្ញុំទទួលចម្លើយដ៏ជាក់លាក់ណាមួយឡើយ។ ប៉ុន្តែ មានចម្លើយមួយ ដែលខ្ញុំដឹងច្បាស់ នោះគឺខ្ញុំត្រូវទុកចិត្តលើព្រះអម្ចាស់ ហើយត្រូវមានក្ដីអំណរក្នុងទ្រង់ ព្រមទាំងត្រូវថ្វាយគ្រប់ទាំងផ្លូវរបស់ខ្ញុំដល់ទ្រង់ (ទំនុកដំកើង ៣៧:៣-៥)។ គឺពេលនោះហើយ ដែលខ្ញុំដឹងថា តាមធម្មតា ព្រះជាម្ចាស់បានប្រទាន ឲ្យយើងមានសេរីភាព ក្នុងការជ្រើសរើស ឲ្យតែយើងព្យាយាមយកផ្លូវទ្រង់ជាទីមួយ ជាជាងរើសយកផ្លូវខ្លួនឯង។ បានសេចក្តីថា យើងត្រូវជម្រុះចោលជម្រើសណាដែលខុស ឬទ្រង់មិនសព្វព្រះទ័យ ដូចជា អំពើអសីលធម៌…
Read article