ការសុំជំនួយ
មានពេលមួយមិត្តភក្តិរបស់ខ្ញុំបានផ្ញើអ៊ីមែលមកខ្ញុំ នៅពេលយប់ជ្រៅ។ តាមពិត ថ្ងៃនោះ ខ្ញុំកំពុងតែធ្វើការថែមម៉ោង ដើម្បីជួយសមាជិកគ្រួសារម្នាក់ ដែលកំពុងមានឈឺធ្ងន់។ ដូចនេះ ខ្ញុំមិនមានពេល សម្រាប់ការរំខានក្នុងបណ្តាញសង្គមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលព្រឹកបន្ទាប់ ខ្ញុំក៏បានបើកមើលសាររបស់មិត្តភក្តិខ្ញុំ ហើយក៏បានឃើញសំណួររបស់គាត់។ គាត់បានសួរខ្ញុំថា តើខ្ញុំមានអ្វី ដែលអាចឲ្យគាត់ជួយដែរឬទេ? ខ្ញុំក៏មានអារម្មណ៍ខ្មាសអៀន ហើយចង់ឆ្លើយប្រាប់គាត់ថា ខ្ញុំមិនមានអ្វី ឲ្យគាត់ជួយទេ ពេលនេះ។ បន្ទាប់មក ខ្ញុំក៏បានដកដង្ហើមធំ ហើយក៏បានកត់សំគាល់ឃើញថា ខ្ញុំដូចជាធ្លាប់ឮសំណួរដូចនេះ កាលពីមុនមក។ ព្រះយេស៊ូវក៏ធ្លាប់សួរសំណួរនេះ កាលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី។ កាលទ្រង់កំពុងយាងតាមផ្លូវ ទៅកុ្រងយេរីខូ ទ្រង់ក៏បានឮបុរសពិការភ្នែកម្នាក់ ឈ្មោះបារទីមេ ស្រែកហៅឲ្យទ្រង់ជួយ។ ទ្រង់ក៏បានឈប់ ហើយសួរគាត់ នូវសំណួរស្រដៀងនឹងសំណួររបស់មិត្តភក្តិខ្ញុំថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” (ម៉ាកុស ១០:៥១)។ សំណួរនេះ គឺគួរឲ្យរំភើបចិត្តណាស់។ សំណួរនេះបានបង្ហាញថា ព្រះយេស៊ូវ ដ៏ជាព្រះដ៏ប្រោសឲ្យជា សព្វព្រះទ័យនឹងជួយយើង។ ប៉ុន្តែ ជំហានដំបូង យើងត្រូវទទួលស្គាល់ថា យើងត្រូវការទ្រង់ ដែលនេះជាការបន្ទាបខ្លួន ដើម្បីទទួលជំនួយពីទ្រង់។ លោកបារទីមេ រស់ដោយសារការសុំទាន។ គាត់ទាល់ក្រឯកកោ…
Read article