មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់
អាកាសធាតុនៅខាងក្រៅ កំពុងការធ្វើការគំរាមកំហែង ហើយពត៌មានដែលបានបង្ហាញ ក្នុងទូរស័ព្ទចល័តរបស់ខ្ញុំ បានដាស់តឿនខ្ញុំ អំពីទឹកដែលអាចជន់ឡើងភ្លាមៗ។ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ខ្ញុំឃើញមានឡានជាច្រើន ដែលគេបានយកមកចត ខណៈពេលដែលឪពុកម្តាយទាំងឡាយ និងអ្នកដទៃទៀត បានជួបជុំគ្នា ដើម្បីចាំទទួលកូនរបស់ខ្លួន នៅកន្លែងចំណតឡានក្រុងរបស់សាលា។ នៅពេលដែលឡានក្រុងមកដល់ ភ្លៀងក៏ចាប់ផ្តើមធ្លាក់។ គឺនៅពេលនោះហើយ ដែលខ្ញុំបានសង្កេតឃើញស្រី្តម្នាក់ចេញពីឡាន ហើយក៏បានបើកគំរបគូតឡាន យកឆ័ត្រចេញមក។ គាត់បានដើរទៅរកក្មេងស្រីតូចម្នាក់ ហើយខំបាំងកុំឲ្យនាងត្រូវទឹកភ្លៀង ទាល់តែបានទៅដល់ឡាន។ នេះជារូបភាពដ៏ស្រស់ស្អាត នៃការថែរក្សា និងការការពាររបស់ឪពុកម្តាយ ដែលកើតមានពិត ដែលបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការថែរក្សារបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ ហោរាអេសាយបានធ្វើការថ្លែងទំនាយ អំពីការជំនុំជម្រះ ចំពោះការមិនស្តាប់បង្គាប់ ដែលបន្ទាប់មក ថ្ងៃដ៏ភ្លឺស្វាងក៏បានកើតមាន សម្រាប់រាស្រ្តរបស់ព្រះ(អេសាយ ៤០:១-៨)។ គាត់ថា អ្នកនាំដំណឹងល្អនឹងឡើងទៅប្រកាស នៅលើភ្នំ(ខ.៩) ដែលជាការធានាដល់ពួកអ៊ីស្រាអែលថា ព្រះអង្គនៅតែមានព្រះវត្តមានដ៏មានចេស្តា និងការថែរក្សាដ៏ស្រទន់ សម្រាប់ពួកគេ។ ដំណឹងល្អនៅសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានប្រកាសថា ដោយសារព្រះចេស្តារបស់ព្រះជាម្ចាស់ និងអំណាចគ្រប់គ្រងរបស់ទ្រង់ នោះគេមិនចាំបាច់ត្រូវថប់បារម្ភ ឬភ័យខ្លាចឡើយ(ខ.៩-១០)។ នៅក្នុងការប្រកាសនោះ គឺមានដំណឹងអំពីការការពាររបស់ព្រះអម្ចាស់ ដែលជាប្រភេទនៃការការពារ ដែលពួកអ្នកគង្វាលចៀមបានផ្តល់ឲ្យ(ខ.១១)…
Read article