October 14, 2018

You are here:
ចូរសួរសត្វចុះ

មាន​ពេល​មួយ​ គេ​បាន​សង្រ្គោះ​សត្វ​ឥន្រ្ទី​ក្បាល​ត្រងោល​មួយ​ក្បាល។ ចៅ​ៗ​របស់​ខ្ញុំ​មាន​ការ​ជក់​ចិត្ត នឹង​ការ​ទស្សនា​សត្វ​ឥន្រ្ទី​នេះ នៅ​ទល់​នឹង​មុខ។ គេ​ថែម​ទាំង​បាន​អនុញ្ញាត ឲ្យ​ពួក​គេ​ប៉ះ​វា​ផង​ដែរ។ អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សួន​សត្វ​ក៏​បាន​ពិពណ៌នា​ប្រាប់​យើង អំពី​បក្សី​ដ៏​ខ្លាំង​មួយ​ក្បាល​នេះ ដែល​កំពុង​ទំ​នៅ​លើ​ដៃ​គាត់ ហើយ​ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេលបាន​ដឹង​ថា សត្វ​ឥន្រ្ទី​ឈ្មោល​មួយ​ក្បាល​នេះ មាន​ស្លាប​ប្រវែង ជិត​២​ម៉ែត្រ  តែ​ដោយ​សារ​ឆ្អឹង​របស់​វា​មាន​ប្រហោង​ក្នុង នោះ​វា​មាន​ទម្ងន់​ប្រហែល​៤​គីឡូ​ក្រាម​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​សត្វ​ឥន្រ្ទី​ដ៏​មហិមា​មួយ​ក្បាល ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ហើរ​សំកាំង​ពី​លើ​បឹង​មួយ ដោយ​ត្រៀមខ្លួន​បោះ​ពួយ​ទម្លាក់​ខ្លួន​ចុះ​មក​ចាប់​ចំណី​របស់​ខ្លួន នឹង​ក្រញាំ​ជើង។ ហើយ​ខ្ញុំ​ក៏​បាន​នឹក​ឃើញ​សត្វ​ធំ​មួយ​ក្បាល​ទៀត គឺសត្វ​ក្រសារ​ពណ៌​ខៀវ មាន​ជើង​វែង​ៗ ដែល​ខ្ញុំ​បាន​លួច​មើល​ឃើញ​វា​កំពុង​ឈរ​ស្ងៀម នៅ​មាត់​ស្រះ​មួយ។ វា​បាន​ត្រៀមចឹក​ចំណី​របស់​វា​នៅ​ក្នុង​ទឹក ដោយ​ចំ​ពុះ​ដ៏​វែង​របស់​វា។ សត្វ​ទាំង​ពីរ​ប្រភេទ​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​បក្សី​ជិត​១ម៉ឺន​ប្រភេទ​ទៀត ដែល​អាច​ដឹក​នាំ​គំនិត​យើង ឲ្យ​គិត​អំពី​ព្រះ​អាទិករ​របស់​យើង។ ក្នុង​ព្រះ​គម្ពីរ​យ៉ូប មិត្ត​ភក្តិ​របស់​លោក​យ៉ូប​បាន​ជជែក​គ្នា អំពី​មូល​ហេតុ ដែល​គាត់​កំពុង​រង​ទុក្ខ​វេទនា ហើយ​ក៏​បាន​សួរគាត់​ថា “តើ​អ្នក​អាច​គិត​យល់​អាថ៌​កំបាំង​ទំាង​អស់​របស់​ព្រះ​បាន​ទេ?” (មើល ១១:៥-៩)។ លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប ចំពោះ​ពួក​គេ​វិញ ដោយ​ប្រកាស​ថា “ចូរ​អ្នក​សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស​ផង វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង”(យ៉ូប ១២:៧)។ សត្វ​គឺ​ជា​ភស្តុតាង ដែល​បញ្ជាក់​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះទ្រង់​បាន​រចនា និង​ថែរក្សា ហើយ​គ្រប់​គ្រង​ស្នា​ព្រះ​ហស្ត​ទ្រង់ “ដែល​ជីវិត​នៃ​សត្វ​ទាំង​ឡាយ…

Read article