បន្លាដែលចាក់ទំលុះ
មានពេលមួយចង្អុលដៃរបស់ខ្ញុំ បានមុតបន្លា ហើយឈាមក៏បានហូរចេញមក។ ខ្ញុំក៏បានស្រែកថ្ងូរ ហើយប្រញាប់ដកដៃចេញមកវិញ តាមសុភាវគតិរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនគួរមានការភ្ញាក់ផ្អើលទេ។ វាជារឿងធម្មតាទេ ដែលខ្ញុំមុតដៃ ដោយសារខ្ញុំលួសមែកគុម្ពោតព្រៃដែលមានបន្លាច្រើន ដោយមិនបានប្រើស្រោមដៃ។ ម្រាមដៃខ្ញុំក៏បានចុកខ្ទោកៗ ហើយឈាមក៏បានហូរចេញមក។ ពេលខ្ញុំស្វែងរកបង់រំរបួស ខ្ញុំក៏ស្រាប់តែនឹកគិត អំពីព្រះអង្គសង្រ្គោះរបស់ខ្ញុំ។ មុនពេលគេយកព្រះអង្គទៅឆ្កាង គេបានយកភួងបន្លាមកពាក់ពីលើព្រះកេសទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំក៏បានគិតថា បើបន្លាតែមួយបានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងយ៉ាងនេះហើយ ចុះទំរាំតែបន្លាជាច្រើន ដែលគេបានក្រងធ្វើមកុដពាក់ពីលើព្រះកេសព្រះយេស៊ូវ តើបានធ្វើឲ្យទ្រង់មានការឈឺចាប់ខ្លាំងប៉ុណ្ណា? នេះគ្រាន់តែជាការឈឺចាប់ខាងរូបកាយមួយផ្នែកតូចប៉ុណ្ណោះ ដែលទ្រង់បានទទួលរង មុនពេលទ្រង់សុគត។ គេបានវាយខ្នងទ្រង់ នឹងរំពាត់ខ្សែទៃ ហើយយកដែកគោលមកដំទំលុះកដៃ និងប្រអប់ជើងទ្រង់ទៀត។ សូម្បីតែពេលដែលទ្រង់បានសុគតហើយ ក៏គេនៅតែយកលំពែងមកចាក់ទំលុះចំហៀងទ្រង់ទៀត។ ប៉ុន្តែ ព្រះយេស៊ូវក៏បានទទួលរងការឈឺចាប់ខាងវិញ្ញាណផងដែរ។ បទគម្ពីរអេសាយ ជំពូក ៥៣ ខ.៥ បានប្រាប់យើងថា “ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី”។ ត្រង់ចំណុចនេះ លោកអេសាយបាននិយាយអំពីមេត្រីភាព សំដៅទៅលើការអត់ទោសបាប។ ព្រះយេស៊ូវបានអនុញ្ញាតឲ្យគេចាក់ទំលុះព្រះកាយទ្រង់ ដោយបន្លា ដែកគោល និងលំពែង គឺដើម្បីជួយឲ្យយើងមានមេត្រីភាពខាងវិញ្ញាណជាមួយនឹងព្រះជាម្ចាស់។ ការលះបង់របស់ទ្រង់…
Read article