ការនឿយហត់ នៅក្នុងការអាណិត
អ្នកស្រី អ៊ែន ហ្វ្រែង(Anne Frank) មានឈ្មោះល្បី ដោយសារសៀវភៅកំណត់ហេតុរបស់គាត់ បានពិពណ៌នា អំពីការលាក់ខ្លួនរបស់ក្រុមគ្រួសារគាត់ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។ ក្រោយមក ពេលដែលនាងត្រូវគេឃុំឃាំង ក្នុងជំរុំមរណៈរបស់ពួកណាហ្ស៊ី អ្នកដែលជាប់ឃុំជាមួយនាង បាននិយាយថា “ទឹកភ្នែករបស់នាង ដែលបានស្រក់សម្រាប់ពួកគេ មិនដែលចេះរីងស្ងួតឡើយ” វត្តមានរបស់នាង “បានធ្វើជាព្រះពរ សម្រាប់អ្នកដែលស្គាល់នាង”។ ដោយហេតុនេះហើយ អ្នកប្រាជ្ញឈ្មោះ ខេណេត បេលេយ(Kenneth Bailey) បានសន្និដ្ឋានថា អ្នកស្រីអ៊ែន មិនដែលបង្ហាញចេញនូវ “ភាពនឿយហត់ នៅក្នុងការអាណិតឡើយ”។ ភាពនឿយហត់ នៅក្នុងការអាណិត អាចកើតមាន ដោយសារការរស់នៅ ក្នុងលោកិយដែលមានការខ្ទេចខ្ទាំខ្លាំង។ ទុក្ខវេទនាហួសថ្លែងដែលមនុស្សជាតិបានជួបប្រទះ អាចធ្វើឲ្យមនុស្សដែលមានចិត្តសប្បុរសបំផុត ក្នុងចំណោមយើង មានអារម្មណ៍ថា វាជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ភាពនឿយហត់ នៅក្នុងការអាណឹត មិនមាននៅក្នុងលក្ខណៈសម្បត្តិរបស់ព្រះយេស៊ូវឡើយ។ បទគម្ពីរម៉ាថាយ ៩:៣៥-៣៦ បានចែងថា “ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា។…
Read article