November 3, 2018

You are here:
មើលឃើញទីក្រុងរបស់អ្នក

ក្រុម​អភិវឌ្ឍន៍​ទី​ក្រុង នៅ​ទីក្រុង​ដេត្រយ រដ្ឋ​មីឈីហ្គិន បាន​ប្រើ​ពាក្យ​ស្លោក​ថា “សូម​មើល​ទីក្រុង​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំដែរ”។ ពួក​គេបា​នប្រើ​ពាក្យ​ស្លោក​នេះ ដើម្បី​សម្រេច​នូវ​ចក្ខុ​វិស័យ  ដែល​ពួក​គេ​មាន​ សម្រាប់​ពេល​អនាគត​នៃ​ទីក្រុង​នេះ។ ប៉ុន្តែ គម្រោង​នេះ​ក៏បា​ន​បញ្ឈប់​ភ្លាម​ៗ ពេល​ដែល​សមាជិក​នៃ​សហគមន៍​នោះ បាន​កត់​សំគាត់​ឃើញ​ចំណុច​ដែល​គេ​មើលរំលង នៅ​ក្នុង​យុទ្ធនា​ការ​នោះ។ ពល​រដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​អាហ្វ្រិក គឺ​ជា​ក្រុម​ដែល​មាន​គ្នា​ច្រើន​ជាង​គេ ក្នុង​ចំណោម​ប្រជាជននៅទីក្រុង និង​​កម្លាំង​ពល​កម្ម។ តែ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ទាំង​នោះ មិន​មាន​វត្ត​មាន នៅ​ក្នុង​ចំណោមហ្វូង​មនុស្ស​ដែល​មាន​ស្បែក​ស ដែល​កំពុង​ឈរ​កាន់​ផ្លាក​សញ្ញា បដា និង​ផ្ទាំង​ផ្សព្វ​ផ្សាយ ដើម្បី​ជំរុ​ញ​ឲ្យ​គេ​មើល​ទីក្រុង​របស់​ពួក​គេ ដូច​ពួក​គេ​ដែរ​នោះ​ឡើយ។ ជន​រួម​ជាតិ​របស់​ព្រះ​យេស៊ូវ ក៏​មាន​ចំណុច​ខ្វះខា​ត នៅ​ក្នុង​ចក្ខុ​វិស័យ ​សម្រាប់​ពេល​អនាគត​ផង​ដែរ។ ក្នុង​នាម​ជា​កូន​ចៅ​ជំនាន់​ក្រោយ របស់​លោក​អ័ប្រាហាំ ពួក​គេ​មាន​ការ​ខ្វល់​ខ្វាយ​ជា​បឋម អំពី​អនាគត​នៃ​ជន​ជាតិ​យូដា។ ពួក​គេ​មិន​យល់​សោះថា ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូវ​យក​ព្រះ​ទ័យ​ទុក​ដាក់​ ចំពោះ​សាសន៍​សាម៉ារី ពួក​ទាហា​នរ៉ូម៉ាំង ឬ​អ្នក​ដទៃ​ទៀត ដែល​មិន​មាន​ចំណែក​ជា​មួយ​ពួក​គេ នៅ​ក្នុង​ឫស​គល់​នៃ​គ្រួសារ គ្រូ​ក្រឹត្យ​វិន័យ ឬ​ការ​ថ្វាយ​ប​ង្គំ​នៅ​ព្រះវិហារ​ឡើយ។ ខ្ញុំ​ក៏​ធ្លាប់មើ​ល​រំលង​អ្នក​ដទៃ ដូច​អ្នក​ក្រុង​ដេត្រយ និ​ងអ្នកក្រុង​យេរូសាឡិម​ផង​ដែរ។ ខ្ញុំ​ច្រើន​តែ​វាយ​តម្លៃ​មនុស្ស តាម​ការ​យល់​ដឹង​រប​ស់ខ្ញុំ ហើយ​ក៏​បាន​មើល​រំលង​អ្នក​ដែល​ខ្ញុំ​មិន​អាច​គិត​យល់។ តែ​ព្រះ​ទ្រ​ង់​មាន​វិធី​នាំ​ការ​រួប​រួម​ ចូល​ទៅ​ក្នុង​ភាពចម្រុះ​របស់​យើង​។ តាម​ពិត យើង​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ដូច​គ្នា លើស​ការ​យល់​ដឹង​របស់​យើង។…

Read article