ការរំខានដ៏គ្រោះថ្នាក់
វិចិត្រករឈ្មោះ ហ្គែតស៍(Goetze) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ចក្រភពអង់គ្លេស នៅសម័យក្សត្រីវិចតូរីយ៉ា ដោយសារផ្ទាំងគំនូរមួយផ្ទាំង ដែលមានចំណងជើងថា “ត្រូវមនុស្សស្អប់ខ្ពើម និងបដិសេធន៍”។ ក្នុងរូបគំនូរនេះ គាត់បានបង្ហាញអំពីព្រះយេស៊ូវ ដែលកំពុងទុក្ខវេទនា និងត្រូវគេកាត់ទោស នៅជុំវិញមនុស្ស ដែលកំពុងរស់នៅក្នុងជំនាន់របស់លោកហ្គែតស៍។ ពួកគេមានការងប់ងល់ នឹងចំណង់ចំណូលចិត្តរបស់ពួកគេ ដែលមានដូចជា មុខជំនួញ ស្នេហា និងនយោបាយជាដើម បានជាពួកគេមិនខ្វល់អំពីការលះបង់របស់ព្រះអង្គសង្រ្គោះឡើយ។ ហ្វូងមនុស្សដែលនៅជុំវិញព្រះយេស៊ូវ ក្នុងផ្ទាំងគំនូរនោះ មិនយកចិត្តទុកដាក់ចំពោះទ្រង់ទេ គឺមិនខុសពីហ្វូងមនុស្សនៅសតវត្សរ៍ទីមួយ ដែលមកជុំគ្នានៅជុំវិញឈើឆ្កាងព្រះយេស៊ូវ ដោយមិនដឹងថា ខ្លួនកំពុងមើលរំលងរឿងដ៏សំខាន់ ឬមើលរំលងព្រះមួយអង្គ ដែលកំពុងសុគតដើម្បីពួកគេ។ នៅសម័យបច្ចុប្បន្ន ក៏មានរឿងអញ្ចឹងដែរ។ អ្នកជឿព្រះ ក៏ដូចជាអ្នកមិនជឿ សុទ្ធតែអាចមានអ្វីមករំខាន មិនឲ្យគិតអំពីភាពអស់កល្បជានិច្ច។ តើធ្វើដូចម្តេច ឲ្យអ្នកដើរតាមព្រះយេស៊ូវ អាចចេញពីអព្ធនៃការរំខាននេះ ដោយសេចក្តីពិត នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ? គឺយើងអាចចេញពីការរំខាននោះ ដោយស្រឡាញ់គ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនរួមជំនឿរបស់ព្រះ។ ព្រះយេស៊ូវមានបន្ទូលថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៥)។ ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ពិត មិនមែនមានតែប៉ុណ្ណេះទេ។…
Read article